របាយការណ៍៖ មនុស្ស ៣០០លាននាក់ ជុំវិញពិភពលោក ប្រឈមហានិភ័យនៃការស្លាប់ដោយសារភាពអត់ឃ្លាន

2025/05/19 07:09:36 pm        56

របាយការណ៍វិភាគថ្មីមួយបានបង្ហាញថា អសន្តិសុខស្បៀងធ្ងន់ធ្ងរនៅតែបន្តកើនឡើងទូទាំងសកលលោកក្នុងកម្រិតប្រកាសអាសន្ន ដោយមនុស្សប្រមាណជិត ៣០០លាននាក់ ប្រឈមមុខនឹងហានិភ័យនៃការស្លាប់ដោយសារតែភាពអត់ឃ្លាន។

ការកើនឡើងនៃជម្លោះ និងការកាត់ជំនួយមនុស្សធម៌ រួមជាមួយនឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច បានបង្ខំឱ្យមនុស្ស ១៣,៧លាននាក់បន្ថែមទៀត ធ្លាក់ចូលក្នុងអសន្តិសុខស្បៀងរ៉ាំរ៉ៃកាលពីឆ្នាំមុន។

របាយការណ៍ចុងក្រោយបំផុតរបស់ទីភ្នាក់ងារវិបត្តិពិភលោក ហៅកាត់ថា GRFC បានបង្ហាញថា នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយដែលចំនួនមនុស្សប្រឈមមុខនឹង "កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ" បានកើនឡើងដល់ ២៩៥,៣លាននាក់។ តួលេខនេះតំណាងឱ្យស្ទើរតែ ១ភាគ៤ ឬ ២២,៦% នៃចំនួនប្រជាជន ៥៣ប្រទេស ដែលត្រូវបានវិភាគដោយក្រុមអ្នកជំនាញ GRFC។

ប្រជាជនប្រឈមមុខនឹងកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃបំផុត - ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការបែងចែកណាក់កាលសន្តិសុខស្បៀងអាហាររួម IPC គាំទ្រដោយអង្គការសហប្រជាជាតិ - បានកើនឡើងជាងពីរដងកាលពីឆ្នាំមុន។ ប្រជាជននៅស៊ូដង់ រងគ្រោះខ្លាំងបំផុត ដោយសង្គ្រាមស៊ីវិលកាន់តែអាក្រក់ទៅៗបាននាំឱ្យមានគ្រោះទុរ្ភិក្សជាផ្លូវការ ជាមួយនឹងមនុស្សជាង ២៤លាននាក់ ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ លក្ខខណ្ឌក៏កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយអ្នកជំនាញកាលពីឆ្នាំមុនបានបញ្ជាក់ថា ពាក់កណ្តាលនៃចំនួនប្រជាជនសរុបត្រូវបានព្យាករថា កំពុងទទួលរងនូវស្ថាបភាព "ដ៏មហន្តរាយ" នៃភាពអត់ឃ្លានធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm