លោក Vladimir Putin បានអះអាងថា រុស្ស៊ី មានកម្លាំង និងធនធាន ដើម្បីបញ្ចប់នូវអ្វីដែលខ្លួនបានចាប់ផ្ដើមឡើងដោយការវាយលុកនៅក្នុងទឹកដីអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោកកាលពីថ្ងៃអាទិត្យ បានកើតមានឡើងបន្ទាប់ពីលោកបានច្រានចោលបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៣០ថ្ងៃ ដែលនឹងនាំទៅរកការចរចាដោយផ្ទាល់បន្ថែមទៀតជាមួយក្រុងគីវ។
លោកបានថ្លែងដោយគ្មានការបញ្ជាក់ ថា ពួកលោកមានកម្លាំង និងធនធាន ដើម្បីនាំយកនូវអ្វីដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០២២ បញ្ចប់ដោយភាពត្រឹមត្រូវ ជាមួយលទ្ធផលដែលរុស្ស៊ីត្រូវការ។
លោក Putinបានវាយលុកអ៊ុយក្រែនក្នុងបំណងដណ្ដើមយកទីក្រុងគីវ និងគ្រប់គ្រងប្រទេសទាំងមូល ប៉ុន្តែ សមរភូមិប្រយុទ្ធជួរមុខនានា មានសន្ទុះទៅមុខយឺតក្នុងភាគខាងកើតរយៈពេល២ឆ្នាំ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ លោក Putin និយាយថាគោលដៅនៅសល់របស់ទីក្រុងមូស្គូគឺលុបបំបាត់ដើមហេតុដែលនាំឲមានវិបត្តិនេះ ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។
ជារឿយៗ ក្រុមមន្រ្តីរុស្ស៊ីបានលើកឡើងពីការលុបបំបាត់មូលហេតុឫសគល់នៃជម្លោះ និងគោលដៅនៃការគ្មានយោធារបស់អ៊ុយក្រែន ហើយក្នុងករណីខ្លះ លុបបំបាត់ធ្វើឲលែងក្លាយជាប្រទេសមួយ៕