សម្ព័ន្ធប្រជាធិបតេយ្យ (AD) កណ្តាលនិយមស្តាំរបស់ប្រទេសព័រទុយហ្គាល់ បានឈ្នះការបោះឆ្នោតសភាមុនកាលកំណត់ កាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ប៉ុន្តែជាថ្មីម្តងទៀតមិនទទួលបានបានសំឡេងភាគច្រើនពេញលេញដែលត្រូវការដើម្បីបញ្ចប់ភាពចលាចលនយោបាយដ៏យូរអង្វែងនោះទេ។

ការបោះឆ្នោត ដែលជាលើកទីបីក្នុងពេលជាច្រើនឆ្នាំនេះ ត្រូវបានអំពាវនាវក្រោយរយៈពេលមួយឆ្នាំនៅក្នុងអាណត្តិរបស់រដ្ឋាភិបាលសំឡេងភាគតិច AD បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Luis Montenegro បរាជ័យក្នុងការឈ្នះសំឡេងឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងខែមីនា នៅពេលក្រុមប្រឆាំងបានចោទសួរពីភាពស្មោះត្រង់របស់លោក។

អ្នកបោះឆ្នោតបានច្រានចោលការរិះគន់របស់បក្សប្រឆាំង ហើយជាក់ស្តែងបានដាក់ទណ្ឌកម្មលើក្រុមសង្គមនិយមនៅក្នុងការបោះឆ្នោត ដោយហៅក្រុមប្រឆាំងដ៏សំខាន់នេះថាការជាឧបករណ៍ទាញទម្លាក់រដ្ឋាភិបាលសំឡេងភាគតិច។ ជាមួយនឹងការរាប់សន្លឹកឆ្នោតក្នុងស្រុកទាំងអស់ ទិន្នន័យបោះឆ្នោតបានបង្ហាញថា ក្រុមកំពុងកាន់អំណាច AD បានឈ្នះសំឡេងភាគតិច ៨៩អាសនៈ ក្នុងសភាដែលមាន ២៣០អាសនៈ ច្រើនជាង ៩កៅអីនៅក្នុងការបោះឆ្នោតមុន។

ការបោះឆ្នោត ដែលគ្របដណ្ដប់ដោយបញ្ហាដូចជាលំនៅដ្ឋាន និងអន្តោប្រវេសន៍នេះ កើតឡើងបន្ទាប់ពីប៉ុន្មានទសវត្សរ៍នៃរដ្ឋាភិបាលដ៏ផុយស្រួយ ហើយសភាតែមួយគត់ដែលមានសំឡេងភាគច្រើន នៅតែដួលរលំពាក់កណ្តាលនៃអាណត្តិរបស់ខ្លួនកាលពីឆ្នាំមុន៕