ពលរដ្ឋនៅភ្នំពេញនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែម តាមការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល

2025/05/19 07:45:10 pm        272

បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាន​នាំ​គ្នា​ទៅ​ទួល​វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ ដូសជំរុញ និងផ្តល់វ៉ាក់សាំង១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) និង​ថ្នាំ​គ្រាប់​ទម្លាក់សត្វល្អិត ជូនដល់កុមារ និងស្រី្ត ពីក្រុមគ្រូពេទ្យមនី្ទរសុខាភិបាល នៃរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការផ្ដល់ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ ទី៥ ទី៦ និងទី៧ ព្រមទាំងកុមារ មក​ទទួល​វ៉ាក់​សាំង​ការពារជំងឺ១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត និងស្រី្ត ទទួល​វ៉ាក់​សាំង​ការពារជំងឺតេតាណូស ដែលមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់៤៤ឆ្នាំ បានរៀបចំ​ដោយ​មនី្ទរ​សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ និង​ក្រុម​គ្រូ​ពេទ្យមណ្ឌលសុខភាពក្រាំងធ្នង់។

ក្នុងឱកាសទទួលវ៉ាក់សាំងថ្ងៃនេះ មានទាំងមន្រ្ដីមូលដ្ឋាន ប្រជាពលរដ្ឋ ដោយបង្ហាញ​ក្ដីរីករាយ​ដែល​ក្រុម​ការងារគ្រូពេទ្យ បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែម តាមតំបន់គោលដៅ​ក្នុង​សហគមន៍ ពិសេសការចុះផ្តល់វ៉ាក់សាំងនេះបានទាំងពីរមុខតែម្តង សម្រាប់មនុស្សពេញ ចាក់​វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ ដូសជំរុញ និងសម្រាប់កុមារ ចាក់វ៉ាក់សាំងការពារជំងឺ១១ផងដែរ។

បើតាមលោកវេជ្ជបណ្ឌិត អ៊ុក សាន់ដេ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបតិ្ត​សែនសុខ (ហៅកាត់ OD សែនសុខ) បានឱ្យដឹងថា មនី្ទរសុខាភិបាល​នៃ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានចុះមករៀបចំផ្តល់វ៉ាក់សាំងបន្ថែម ជូនដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ស្ថិត​នៅ​តំបន់​ភូមិ​ក្រាំង​អង្រ្កង ផ្តោតសំខាន់ទៅលើការផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខដល់កុមារ អាយុចាប់ពី៦ខែ ដល់​ក្រោម១៥ឆ្នាំ និងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ប៉ូ រិទី្ធ អនុប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយ​ពាក់​ម៉ាស់​នៅ​គ្រប់ទីកន្លែង ដែលមានមនុស្សច្រើន លាងស្អាតដៃឲ្យបានញឹកញាប់ ក្នុងករណីដឹង​ថា​ខ្លួន​មាន​អាការៈក្តៅខ្លួន ផ្តាសាយ សូមពាក់ម៉ាស់ ដើម្បីការពារទប់ស្កាត់កុំឲ្យឆ្លងទៅអ្នកដទៃ ក៏​ដូច​ជា​ក្នុង​ក្រុមគ្រួសារ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសេចកី្ត​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិបាល ស្តីពីការបង្កើនការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm