មនុស្សម្នាក់ស្លាប់ និង ១៩នាក់បាត់ខ្លួន ក្នុងបំណាក់ដីអណ្តូងរ៉ែមាស នៅឥណ្ឌូនេស៊ី

2025/05/19 07:45:20 pm        43

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ (១៩ ឧសភា) នេះថា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្ស ១៩នាក់ ដែលបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានបំណាក់ដីនៅឯអណ្តូងរ៉ែមាសមួយក្នុងតំបន់ ប៉ាពួ (Papua) នៅចុងបូព៌ារបស់ប្រទេស និងបានសម្លាប់មនុស្សយ៉ាងតិចម្នាក់។

លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កឱ្យមានបំណាក់ដីកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងអណ្តូងរ៉ែខ្នាតតូច គ្រប់គ្រងដោយអ្នកស្រុកនៅតំបន់ភ្នំ Arfak ក្នុងខេត្ត វេស ប៉ាពួ (West Papua)។

លោកបន្ថែមថា បំណាក់ដីបានវាយប្រហារលើជម្រកបណ្តោះអាសន្ន ដែលប្រើប្រាស់ដោយអ្នករុករករ៉ែ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស ៤នាក់ ហើយមនុស្ស ១៩នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ខណៈចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង។ ក្រុមមន្ត្រីនិយាយថា អ្នកជួយសង្គ្រោះយ៉ាងតិច ៤០នាក់ ជាមួយនឹងនគរបាល និងទាហាន ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួន។

ការជីកយករ៉ែក្នុងទ្រង់ទ្រាយតូច និងខុសច្បាប់ ជារឿយៗនាំឱ្យមានគ្រោះថ្នាក់ជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាទីដែលធនធានរ៉ែស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងលក្ខខណ្ឌពិបាកសម្រាប់អាជ្ញាធរក្នុងការគ្រប់គ្រង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm