អណ្តូងទឹកស្អាតចំនួន១២ អំណោយឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/05/19 08:05:31 pm        292

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធាន​មូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​ឧបាសិកា ឌី បុក បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១២ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន១២នេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ឌី សុខខីទីឃាយុកោ ប្រធានមូលនិធិ បានមានប្រសាសន៍សំណេះ សំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងនេះ ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​លោក​ទាំង​អស់​តែង​តែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោក​ជំទាវបានអោយដឹងថា មូលនិធិអណ្តូងទឹកស្អាត បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោម​ការ​ដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែពេលនេះ លោក​បាន​ផ្ទេ​ភារ​កិច្ច មកលោកជំទាវជាអ្នកដឹកនាំបន្ត សម្រាប់ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ណា ដែល​មាន​ការខ្វះទឹកស្អាតប្រើប្រាស់ ដើម្បីរួមចំណែកលើកកម្ពស់សុខប្រជាពលរដ្ឋ នៅតាមទី​ជន​បទ​។

ជាក់ស្តែងដូចជាតំបន់នេះ ដោយមើល​ឃើញ​ពី​តម្រូវ​ការ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​ទើប​ក្រុម​ការងារ បានរៀបចំដាក់អណ្ដូងទឹកស្អាតជូនដល់បងប្អូន ប្រជាពលរដ្ឋ​នៅ​ទីនេះបាន​ប្រើ​ប្រាស់​តាម​តម្រូវ​ការ ដើម្បីឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ក្រុមប្រជា​ពលរដ្ឋដែលបានអាស្រ័យ អណ្តូងទឹកស្អាតទាំង សូមគោរពថ្លែងអំណរ គុណ ដល់​ម្ចាស់​អំណោយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ធ្វើ​អណ្តូងជូនពួកគាត់បានប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាប់​ថានាឱកាសនោះដែរ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​នូវ​អំណោយ​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​មាន​ជា​សំភារៈ​ប្រើប្រាស់មួយចំនួន ដូចជាថ្នាំពេទ្យ សារ៉ុង ក្រម៉ា ក្រណាត់ស និងសាប៊ូដុសខ្លួន ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់,ចែកជូននូវកាតាប ស្ពាយសម្រាប់​ដាក់​សម្ភារៈ​សិក្សា​ទៅ​សាលា ជូនដល់កុមារាកុមារី សិស្សានុសិស្សតូចៗ និងចែករទេះ​រុញ​សម្រាប់​ជន​មាន​ពិការ​ភាព និងចាស់ជរាផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm