ក្រុមហ៊ុន Pfizer​ និយាយ​ថា ឱសថ​គ្រាប់ COVID-19 មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស Omicron

2021/12/15 06:07:15 pm        533

​អាមេរិក៖ ក្រុមហ៊ុន Pfizer បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ឱសថ​គ្រាប់​ដែល​បាន​ពិសោធន៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ព្យាបាល​វីរុស COVID-19 ហាក់​ដូច​ជា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ក្រុមហ៊ុន​និយាយ​ថា លទ្ធផល​ពេញលេញ​នៃ​ការសិក្សា​លើ​មនុស្ស ២,២៥០​នាក់​របស់​ខ្លួន បាន​បញ្ជាក់​ពី​លទ្ធផល​ដំបូង​ដ៏​ជោគជ័យនៃ​ឱសថ​គ្រាប់​ប្រឆាំងនឹង​វីរុស​។

ឱសថ​នេះ​កាត់បន្ថយការចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ រួមទាំង​ការស្លាប់​ប្រមាណ 89% ក្នុងចំណោម​មនុស្សពេញវ័យដែលមាន​ហានិភ័យ​ខ្ពស់ នៅពេលដែល​បាន​លេប​ភ្លាមៗ​បន្ទាប់ពី​មាន​រោគសញ្ញា​ដំបូង​នៃ​វីរុស COVID-19។ ក្រុមហ៊ុន​ប្រកាសការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ដាច់ដោយឡែកបង្ហាញថា ​ឱសថ​រក្សាបាននូវប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដូចដែល​អ្នកជំនាញ​ជាច្រើន​បាន​ព្យាករណ៍​។ បច្ចុប្បន្នភាព​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​ករណី​ឆ្លង​វីរុស ​COVID-19 ករណី​ស្លាប់ និង​ការ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើនឡើង​ម្តងទៀត ហើយ​សហរដ្ឋអាមេរិកមានអ្នកស្លាប់​ដោយសារជំងឺឆ្លង​នេះ​ជាង 800,000នាក់​។ ការកើនឡើង​ថ្មីត្រូវបាន​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Delta ដែល​កំពុង​ឡើង​ខ្ពស់​ដោយសារតែ​អាកាសធាតុ​កាន់តែ​ត្រជាក់ និង​ការជួប​ជុំគ្នា​នៅ​បរិវេណ​ខាងក្នុងដែល​បិទ​ជិត​កាន់​តែច្រើន ទោះបី​មន្ត្រី​សុខាភិបាល​កំពុង​ទប់ស្កាត់​ផលប៉ះពាល់​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ​ប្រែប្រួល​ខ្លាំង​កំពុងតែ​លេចចេញ​មក​ក៏ដោយ​។

រដ្ឋបាល​ចំណីអាហារ និង​ឱសថត្រូវបាន​គេរំពឹងថា​នឹងមាន​វិធានការ​ក្នុងពេល​ឆាប់ៗ​នេះ​ ជុំវិញ​ការផ្តល់​ការអនុញ្ញាតឱ្យ​ឱសថ​គ្រាប់​របស់​ក្រុម Pfizer និងឱសថ​គ្រាប់​ដែល​ប្រជែង​ពី​ក្រុមហ៊ុន Merck ខណៈ​បាន​ដាក់ជូន​និយតករ​សម្រេច​។ ប្រសិនបើ​ត្រូវបាន​អនុញ្ញាត ឱសថ​គ្រាប់​នឹង​ក្លាយជា​ឱសថ​ព្យាបាល​ជំងឺ COVID-19 ដំបូងបង្អស់​ដែលជនជាតិ​អាមេរិក​អាច​រកបាន​នៅតាម​ឱសថស្ថាន និង​លេប​នៅផ្ទះ​។ ទិន្នន័យ​របស់​ក្រុមហ៊ុន Pfizer អាចជួយ​ធានា​ដល់​និយតករ​អំពី​អត្ថប្រយោជន៍​ឱសថរបស់​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន Merck បានបង្ហាញអត្ថប្រយោជន៍​តិចជាង​ការរំពឹងទុក​ សម្រាប់​ឱសថ​របស់ខ្លួន​ក្នុងការ​ធ្វើតេស្ត​ចុងក្រោយ​។ កាលពី​ចុងខែ​មុន ក្រុមហ៊ុន Merck បាន​និយាយ​ថា ឱសថ​គ្រាប់​របស់​ក្រុមហ៊ុន​កាត់បន្ថយ​ការចូលព្យាបាល​នៅ​មន្ទីរពេទ្យ និង​ស្លាប់​បាន​ចំនួន 30% ចំពោះ​មនុស្សពេញវ័យ​ដែលមាន​ហានិភ័យ​ខ្ពស់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm