ជំរឿនស្ថិតិ៖ បច្ចុប្បន្នពលរដ្ឋខ្មែរប្រកបរបរកសិកម្មមានជាង ៥៤% ខណៈកាល១០ឆ្នាំ មុនមាន​ជាង ៨០%

2025/05/19 09:19:14 pm        199

រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២៣ ការធ្វើ​កសិកម្ម​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង។ ភាពប្រែប្រួលគួរឱ្យកត់សម្គាល់មួយនោះគឺចំនួនគ្រួសារប្រកបរបរក គ្រួសារ​ធ្វើ​កសិកម្ម បានធ្លាក់ចុះពីជាង ៨០ភាគរយនៅឆ្នាំ ២០១៣ មកត្រឹមជាង ៥៤ ភាគរយប៉ុណ្ណោះ នៅ​ឆ្នាំ២០២៣។ នេះបើផ្អែកលើការបញ្ជាក់របស់ ឯកឧត្តម រិន វីរៈ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្នុងការប្រកាសផ្សព្វ​ផ្សាយ​របាយការណ៍​ថ្នាក់​ជាតិ​ស្ដីពី​លទ្ធផល​ចុង​ក្រោយ​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ។

ក្រសួងផែនការ ក្រោមកិច្ចសហការបច្ចេកទេសពី អង្គការស្បៀងនិង និងកសិកម្មនៃ​សហ​ប្រជា​ជាតិ​ បានសម្រេចកិច្ចការជំរឿនកសិកម្មឆ្នាំ ២០២៣ និងឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការនៅថ្ងៃនេះ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី សុខ ចិន្តាសោភា តំណាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏​ដូច​ជា​វត្ត​មាន​ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ជំរឿនកសិកម្មឆ្នាំ ២០២៣ ជាការ​រក​ឃើញ​នូវ​ព័ត៌មាន ក៏ដូចជាទិន្នន័យថ្មី ដែលមានភាព​ប្រែប្រួល​ផ្សេង​គ្នា​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​គម្លាត១០ឆ្នាំ ចាប់ពីការធ្វើជំរឿនកសិកម្មនៅឆ្នាំ ២០១៣ និងការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣។

ឯកឧត្តម រិន វីរៈ បានលើកឡើងថា ជំរឿនកសិកម្មឆ្នាំ២០២៣នេះបង្ហាញឱ្យឃើញថា ចំនួន​គ្រួសារ​ធ្វើ​កសិកម្មបានធ្លាក់ចុះជាច្រើន។ ពោលគឺប្រមាណ ២៨ម៉ឺនគ្រួសារ​ដែល​ឈប់​ប្រកបរបរ​កសិកម្ម ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ មកដល់ឆ្នាំ ២០២៣។ ឯកឧត្តម បញ្ជាក់ថា ការ​ធ្លាក់ចុះគ្រួសារធ្វើកសិកម្ម គឺដោយ​សារ​ពួក​គេ​ងាក​ទៅ​បំពេញ​ការងារ​លើ​វិស័យ​ផ្សេង​ហើយ​នេះ​ជា​ភាព​វិជ្ជមានបង្ហាញថាកម្ពុជាកាន់តែរីកចម្រើន។

ក្នុងពិធី​ប្រកាសផ្សព្វផ្សាយនេះដែរ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិង និង​កសិកម្ម​នៃ​សហប្រជាជាតិ ប្រចាំកម្ពុជា ដែលជាដៃគូ​សំខាន់​ក្នុង​ការ​សម្រេច​បាន​លទ្ធ​ផល​ជំរឿន​កសិកម្ម​នេះ លើកឡើងថា ទិន្នន័យដែលទទួលបានជាទិន្នន័យសំខាន់សម្រាប់កម្ពុជាទាំងមូល។ លោក​ស្រីបញ្ជាក់ដែរថា ទោះគ្រួសារធ្វើកសិកម្មមានការធ្លាក់ចុះក្ដី តែចំនួនផលិតកម្ម និង​តម្លៃ​មាន​ការ​កើន​ឡើង។

ការស្រង់​ទិន្នន័យអង្គភាពកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើង​ដោយ​ផ្អែក​តាម​និយមន័យ​ច្បាស់​លាស់ស្ដីពី “អង្គភាពកសិកម្ម” ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយ ដែល​មានទីតំាងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែល បង្កើត​តម្លៃ​បន្ថែម​មួយ​ផ្នែក​ធំ ដែលមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដីដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មាន​ចិញ្ចឹម​បសុសត្វ ប្រភេទ ធំយ៉ាងតិច ២ក្បាល និង/ឬ បសុសត្វប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬ យ៉ាងហោចណាស់ មានបសុបក្សីចំនួន ២៥ក្បាល)៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm