ឯកឧត្តមយឹម លាត អំពាវនាវដល់មន្រ្តីរាជការ និងសិស្សានុសិស្សចូលរួមផ្សព្វផ្សាយលើកកម្ពស់ប្រាក់រៀល

2025/05/19 10:06:41 pm        154

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែង ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិកាន់តែទូលំទូលាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ 

​ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញប្រាក់រៀលនេះ ធនាគារជាតិនៃ កម្ពុជាបាននិងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការចុះផ្សព្វផ្សាយនៅគ្រប់រាជធានី-ខេត្ត។ ក្រៅពីនេះ, នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី “ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សា ”ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ បញ្ហានេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាព បើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់ បៀវត្សជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិកអប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។

ឯកឧត្តម បានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សា ត្រូវបង្ហាញតម្លៃថ្លៃសិក្សាជាប្រាក់រៀល គឺជាតម្លៃចម្បង ដែលកំណត់ជា ប្រាក់រៀលតែម្តង ដោយមិនមានគិតថែមកន្ទុយនោះឡើយ។ ជាក់ស្តែងប្រសិនបើសិស្សានុសិស្ស មាតា បិតា ឫអាណាព្យាបាល ជ្រើស រើសការបង់ថ្លៃជារូបិយប័ណ្ណបរទេស ឬជាដុល្លារអាមេរិក នោះគ្រឹះស្ថានសិក្សានឹងគិតទៅតាមអត្រាប្តូរប្រាក់ផ្លូវការ។ ជុំវិញប្រាក់រៀលនេះ ឯកឧត្តមទេសាភិបាលរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែងទាំងអស់ ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិយើង កាន់តែទូលំ ទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ 

ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លើកឡើងផងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ បញ្ហានេះ ប្រទេសនីមួយៗជុំវិញពិភពលោក តែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ជាតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយគឺជាការ ចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជន នៅក្នុង សង្គមជាតិតែមួយ។ ឯកឧត្តម អភិបាល មានជឿជាក់យ៉ាងមុតមាំថា វត្តមាននៃថ្នាក់ដឹកនាំ និងក្រុមការងារធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសិក្ខាសាលានៅខេត្តស្ទឹងត្រែងនេះ នឹងជំរុញការចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងថែមទៀត សំដៅលើក កម្ពស់មុខមាត់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនឡើងមួយកម្រិតថែមទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm