ស្ថានទូតអាមេរិកប្រចាំក្រុងទ្រីប៉ូលី បដិសេធរបាយការណ៍អំពីការជម្លៀសជនជាតិប៉ាឡេស្ទីន ទៅប្រទេសលីប៊ី

2025/05/19 10:22:49 pm        46

ស្ថានទូតអាមេរិកប្រចាំប្រទេសលីប៊ីកាលពីថ្ងៃអាទិត្យ បានច្រានចោលរបាយការណ៍ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការលើផែនការផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីន ពីតំបន់ហ្កាហ្សាស្ទ្រីប ទៅកាន់ប្រទេសលីប៊ី។

កាលពីថ្ងៃព្រហស្បត្តិ៍ សារព័ត៌មាន NBC News បានរាយការណ៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងធ្វើការលើផែនការ ដើម្បីផ្លាស់ប្តូរទីលំនៅជាអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនរហូតដល់មួយលាននាក់ ពីតំបន់ហ្កាហ្សាស្ទ្រីប ទៅកាន់ប្រទេសលីប៊ី។

កាសែត NBC News បានដកស្រង់សម្តីមនុស្ស ៥នាក់ ដែលដឹងអំពីបញ្ហានេះ រួមទាំងមនុស្សពីរនាក់ ដែលបានដឹងយ៉ាងច្បាស់ និងអតីតមន្ត្រីអាមេរិកម្នាក់។

ស្ថានទូតអាមេរិក បាននិយាយនៅលើវេទិកាបណ្តាញសង្គម X ថា៖«របាយការណ៍នៃគម្រោងផ្លាស់ប្តូរទីលំនៅប្រជាជនហ្កាហ្សា ទៅកាន់ប្រទេសលីប៊ី គឺមិនពិតនោះទេ។

រដ្ឋាភិបាលឯកភាពជាតិដែលទទួលស្គាល់ដោយអន្តរជាតិមានមូលដ្ឋាននៅទ្រីប៉ូលី មិនអាចទាក់ទង ដើម្បី សុំការអត្ថាធិប្បាយភ្លាមៗបានទេ។

លោក ត្រាំ ធ្លាប់បាននិយាយថា លោកចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ហើយប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន ត្រូវទៅតាំងទីលំនៅថ្មី នៅកន្លែងផ្សេង។

ប្រជាជនប៉ាឡេស្ទីនបដិសេធយ៉ាងដាច់ខាតនូវផែនការណាមួយដែលពាក់ព័ន្ធនឹងពួកគេចាកចេញពីតំបន់ហ្កាហ្សា ដោយប្រៀបធៀបគំនិតបែបនេះ ទៅនឹងពាក្យ «ណាក់បា[Nakba]» ឬ «មហន្តរាយ» ឆ្នាំ ១៩៤៨ នៅពេលដែលមនុស្សរាប់សែននាក់ ត្រូវបានរុះរើផ្ទះរបស់ពួកគេ នៅក្នុងសង្រ្គាមដែលនាំទៅដល់ការបង្កើតអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm