ក្រុមហ៊ួទីនៅយេម៉ែន គំរាមវាយប្រហារទៅលើអាកាសយានដ្ឋានអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ

2025/05/19 10:27:07 pm        61

ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអាកាសយានដ្ឋាន Ben Gurion និងអាកាសយានដ្ឋានអ៊ីស្រាអែល ដែលមិនបានបញ្ជាក់ផ្សេងទៀត ក្នុង    រយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃការវាយប្រហាររបស់អ៊ី  ស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការវាយប្រហារនាពេលថ្មីៗនេះ លើប្រទេសនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Nasruddin Amer អនុប្រធានអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី។ 

លោក Amer បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអ៊ីស្រាអែល ចាកចេញជាបន្ទាន់ ហើយបានព្រមានអ្នកដំណើរទាំងអស់ឲ្យជម្លៀសខ្លួនចេញ មុនពេលប្រតិបត្តិការរបស់ក្រុមហ៊ួទី ដែលបានគ្រោងទុក។

កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់ភាគកណ្តាលអ៊ីស្រាអែល ជាកន្លែងដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស ត្រូវបានបន្លឺឡើង ដោយជំរុញឲ្យអ្នកស្រុកស្វែងរកជម្រកសុវត្ដិភាព ពេញមួយយប់។

ការកើនឡើងភាពតានតឹងបង្កឡើងដោយក្រុមហ៊ួទី កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយប្រទេសអូម៉ង់ រវាងកងជីវពលដែលមានមូលដ្ឋាននៅយេម៉ែន និងសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ការវាយប្រហារគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ មិនពង្រីកដល់គោលដៅរបស់អ៊ីស្រាអែល ឬការដឹកជញ្ជូនដែលមានទំនាក់ទំនងមួយអ៊ីស្រា        អែលនោះទេ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm