ទូរទស្សន៍ CNN បានរាយការណ៍ថា ក្រុមហាម៉ាសបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងជនភៀសខ្លួនរហូតដល់ ៩នាក់ ដែលត្រូវបានគេឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ពីរខែ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នេះ អ្នកនាំពាក្យក្រុមហាម៉ាស បាននិយាយថា ចលនានេះ នឹងយល់ព្រមដោះលែងចំណាប់ថ្នូរពី ៧នាក់ ទៅ ៩នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៣០០នាក់។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយកាលពីថ្ងៃសៅរ៍ថា គណៈប្រតិភូក្រុមហាម៉ាសបានត្រឡប់ទៅតុចរចានៅទីក្រុងដូហានៃប្រទេសកាតាវិញ ដើម្បីបន្តពិភាក្សាអំពីកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមដំណាក់កាលទី ១ នៃប្រតិបត្តិការ Gideon's Chariots នៅក្នុងដែនដីប៉ាឡេស្ទីន។
នៅថ្ងៃទី ១៨ ខែមីនា អ៊ីស្រាអែល បានបន្តធ្វើអរិភាពនៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់ក្រុមហាម៉ាស ដោយបានបញ្ចប់បទឈប់បាញ់ ដែលមាននៅក្នុងទឹកដីនេះ ចាប់តាំងពីខែមករា ឆ្នាំ ២០២៥។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពន្យល់ពីការសម្រេចនេះ ដោយការបដិសេធរបស់ហាម៉ាសលើសំណើដែលបានធ្វើឡើង បន្ទាប់ពីការពិភាក្សាជាមួយបេសកជនអាមេរិក Steve Wit ។ ការិយាល័យនេះ បានអះអាងថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់។ ក្រុមហាម៉ាស បានដាក់ការទទួលខុសត្រូវចំពោះការកើនឡើងភាពតានតឹងចុងក្រោយនេះ នៅក្នុងតំបន់ហ្កាហ្សា ទៅលើអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
