ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយ​បញ្ចប់ជាស្ថាពរ

2025/05/19 10:39:36 pm        351

ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បី​សម្រប​សម្រួល​គ្នា​ដោះ​ស្រាយ​បញ្ចប់ទំ​នាស់​នៅក្រៅប្រព័ន្ធតុលាការ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន៣លើក ដោយភាគី​ខាង​រថយន្ត​រង​គ្រោះបា​នជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួនបួនលានរៀល ហើយ​បង​ប្អូន​សាច់​ញាតិខាងម៉ូតូបង្ក បានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយ​ទាមទារសំណងទឹកប្រាក់បន្ថែមទើបយល់ព្រមបញ្ចប់រឿង ដូច្នេះ​ដោយ​ភាគី​ទាំង​ពីរ​សម្រុះ​សម្រួល​គ្នា​មិន​បានមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក ខេត្ត ក៏រៀបចំឯកសារ​កសាង​សំណុំរឿង​បម្រុង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ។

រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដោយអនុវត្តតាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺនយោបាយ ឈ្នះ ឈ្នះ ទាំង​អស់​គ្នា ភាគីម៉ូតូ និងរថយន្តតាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់​បញ្ហា​ជា​ស្ថាពរ​ត្រឹម​នេះ ដោយមិនមាន ការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំង​ស្រលាញ់​រាប់​គ្នា​ជាប​ង​ប្អូន​ក្នុង​មហា​គ្រួសារ​ខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់ភាគីម៉ូតូចំនួន៤លានរៀល និងភាគីរថយន្ត ចំនួន៤លានរៀលផងដែរ។

នៅ​ក្នុង​ឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសសើរ ដល់​មន្រ្តី​ជំនាញចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្ត​ការងារ​ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ ដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់​ការ​វែក​ញែក​រក​ខុស​ត្រូវ បន្តទៀត និងសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ ហើយ​យើង​ទាំង​អស់គ្នា​ត្រូវមាន ជំហរជឿជាក់លើច្បាប់ប្រទេសយើង។

សូមរំលឹកថា កាលពីវេលាម៉ោង១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះ ថ្នាក់​ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា លើ​ដង​ផ្លូវ​ជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់​បង់​អាយុ​ជីវិតនៅនឹងកន្លែងកើតហេតុ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm