រដ្ឋមន្ត្រីការបរទេស៖ សភាអាមេរិក អាចនឹងរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី

2025/05/19 10:40:38 pm        63

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS News ថា សភាអាមេរិក អាចនឹងរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនមានវឌ្ឍនភាពក្នុងការចរចាស្តីពីដំណោះស្រាយសន្តិភាព នៅអ៊ុយក្រែនទេ រដ្ឋបាលអាមេរិកបានព្រមានរុស្ស៊ីអំពីរឿងនេះ។

លោកត្រូវបានគេស្នើសុំឲ្យធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃការអនុម័តច្បាប់ ដើម្បីរឹតបន្តឹងការរឹតបន្តឹងលើប្រទេសរុស្ស៊ី។ លោក Rubio បាននិយាយថា៖«ខ្ញុំគិតថា កាលពីមុន យើងបានស្នើឲ្យ[សភា] ទុកពេលឲ្យ យើងបន្តិច ដើម្បីមើលថាតើយើងអាចធ្វើវឌ្ឍនភាពខ្លះ ទៅលើកិច្ចចរចារបស់យើង [ស្តីពីអ៊ុយក្រែន] ដែរឬទេ។ ប៉ុន្តែយើងក៏មានភាពច្បាស់លាស់ជាមួយភាគីរុស្ស៊ី អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយ  បានឈានដល់ ៦ ឬ ៧សប្តាហ៍ទៅហើយ។ យើងបានទាក់ទងទៅភាគីរុស្ស៊ីថា កិច្ចខិតខំប្រឹងប្រែងនេះ កំពុងត្រូវបានអនុវត្ត»។

លោកបានបន្ថែមថា៖«ប៉ុន្តែយើងបានណែនាំរុស្ស៊ីម្តងហើយម្តងទៀត អស់រយៈពេលជិតពីរខែ ហើយថាឥឡូវនេះ វានឹងដល់ពេល ប្រសិនបើមិនមានការរីកចំរើន។ ដូច្នេះខ្ញុំគិតថា ការរឹតបន្តឹងទណ្ឌកម្ម ទើបតែនឹងកើតមាន នៅពេលនេះ»។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រថា សមាជិកសភាអាមេរិកមួយចំនួន បានបង្កើនការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងទីក្រុងមូស្គូ ចំពេលដែលពួកគេនិយាយថា     «វឌ្ឍនភាពតិចតួច នៅក្នុងកិច្ចចរចាបទឈប់បាញ់» នៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm