និស្សិតចំនួន២១សាកលវិទ្យាល័យ ចូលរួមប្រកួតកម្មវិធីយុវជន២១ ឆ្នាំ២០២៥

2025/05/19 10:53:39 pm        214

ភ្នំពេញ៖ សិស្សនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន ២១សាកលវិទ្យាល័យ បាន​ចូល​រួម​ប្រកួតក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥ ប្រធានបទ “Technopreneureship: Innovation for Sustainability” ក្រោមការរៀបចំនៃក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធី “យុវជន២១” នៅថ្ងៃទី១៩ ខែឧសភា ​ឆ្នាំ​២០២៥ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ លើកឡើងថា ឆ្នាំ​២០២៥​នេះ កម្មវិធី “យុវជន២១” រៀបចំឡើងមានចំនួន ៦វគ្គ ក្នុងនោះ វគ្គទី១. ការផ្សព្វផ្សាយ​ជ្រើស​រើស​បេក្ខជន, វគ្គទី២. សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការផ្តួចផ្តើមគម្រោងអាជីវកម្ម, វគ្គ​ទី៣. ការប្រកួតជម្រុះយក១០ក្រុម, វគ្គទី៤. វគ្គបណ្តុះបណ្តាលស្តីពី គំនិតអាជីវកម្មបែបឌីជីថល, វគ្គ​ទី៥. ការចុះកម្មសិក្សា (Internship Program) និងវគ្គទី៦. វគ្គផ្តាច់ព្រ័ត្រ ប្រកួត​ប្រជែង​យក​ជ័យ​លាភីលេខ១ លេខ២ និងលេខ៣ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវមោទនភាព ចំពោះ​ការចូលរួមយ៉ាងផុលផុសរបស់បេក្ខនិស្សិត មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ហើយសូមលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវមានមោទកភាព និងមានជំនឿលើខ្លួនឯង ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការធ្វើជាអ្នកដឹកនាំធុរកិច្ច ជាយុវសហគ្រិននាយុគសម័យឌីជីថល និងជាមូលធនយុវជន ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យរីកចម្រើន ។

ឯកឧត្តម បានបន្តថា កម្មវិធី “យុវជន២១” បានរៀបចំឡើងដោយមានទាំងការបណ្តុះបណ្តាល ការប្រកួតប្រជែង និងការចុះកម្មសិក្សាអនុវត្តគម្រោងជាក់ស្តែង ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់ប្អូនៗ ក្នុងកិច្ចការសហគ្រិនភាព និងធុរកិច្ចបែបឌីជីថល ហើយមេរៀនជាច្រើនត្រូវបានរៀបចំឡើង ប្រកបការគិតគូរពិចារណាច្បាស់លាស់ ពីសំណាក់គណៈកម្មការរៀបចំ ដើម្បីធានាថាប្អូនៗអាចទទួលបានចំណេះ ជំនាញ និងបទពិសោធ ដើម្បីជាមេរៀន និងជាដំណោះស្រាយសម្រាប់អនាគតខាងមុខរបស់ខ្លួន ។

សម្រាប់សិស្សនិស្សិតចូលរួមប្រកួត បានបង្ហាញនូវការពេញចិត្ត និងគាំទ្រ ចំពោះកម្មវិធីនេះ ព្រោះបានជំរុញឲ្យពួកគេ បានពង្រឹងជំនាញរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាខិតខំស្ដាប់ការពន្យល់របស់សាស្ត្រាចារ្យ ស្ដាប់វាគ្មិនជំនាញៗ ជាពិសេសការផ្ដល់នូវឱកាស ការចូលរួមប្រកួតប្រជែងបញ្ចេញស្នាដៃ។

គួរបញ្ជាក់ថា កម្មវិធី “យុវជន២១” ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងប្រែក្លាយយុវជនកម្ពុជានៅក្នុងសតវត្សរ៍ទី២១ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជា ចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក នៃការអនុវត្តកម្មវិធី យុវជន២១ កម្មវិធីពិតជាបានផ្តល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា ដោយក្នុងនោះសង្កេតឃើញថា ក្រុមយុវជនកម្មវិធីយុវជន២១ មួយចំនួន បានធ្វើបរិវត្តកម្មគម្រោងរបស់ខ្លួន ប្រែក្លាយទៅជាអាជីវកម្មជាក់ស្តែងយ៉ាងជោគជ័យនៅក្នុងទីផ្សារ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm