សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជនភៀសខ្លួន និងមាតុភូមិនិវត្តន៍ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកទោសអាហ្វហ្គានីស្ថានសរុបចំនួន ៤៣៩នាក់ ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថាន ហើយបាន វិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ក្នុងរយៈពេល បីថ្ងៃ កន្លងទៅនេះ។

សេចក្តីប្រកាសព័ត៌មាននោះ បានបន្តថា ក្រោយពីទទួលបានជំនួយនៅព្រំដែន ជនធ្វើមាតុភូមិនិវត្តន៍ទាំងនោះ ត្រូវបានដឹកទៅខេត្តកំណើតរបស់ពួកគេ។
នាពេលមុននេះ អ្នកទោសអាហ្វហ្គានីស្ថានប្រហែល ៤០០នាក់ ដែលជាប់ឃុំឃាំងក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានដោះលែង និងត្រឡប់ទៅស្រុកកំណើតវិញ កាលពីសប្តាហ៍មុន។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៧ លាននាក់ ភាគច្រើនគ្មានឯកសារ នៅតែស្នាក់នៅក្រៅប្រទេស ជាចម្បងនៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ និងប៉ាគីស្ថាន។
រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថាន ជំរុញឲ្យជនអន្តោរប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងរួមចំណែកក្នុងការកសាងឡើងវិញនូវមាតុភូមិ ដែលហែកហួរដោយសង្គ្រាមរបស់ពួកគេ។
