កាលពីថ្ងៃអាទិត្យម្សិលមិញ ទីភ្នាក់ងារអវកាសឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីទៅកាន់គន្លងតារាវិថី ។
លោក V. Narayanan គឺជាប្រធានទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា(ISRO)និយាយថា ២ដំណាក់កាលដំបូងនៃការបាញ់បង្ហោះ ដំណើរការតាមការរំពឹងទុក មុនពេលបេសកកម្មបរាជ័យនៅដំណាក់កាលទី ៣ ។
លោក Narayanan បន្តថា ទីភ្នាក់ងារ ISRO នឹងសិក្សាលើដំណើរការបាញ់បង្ហោះ ហើយនិងផ្តល់រឿងរ៉ាវលម្អិតនៅតាមក្រោយ ។

លោកថា នៅថ្ងៃនេះ ពួកយើងប៉ុនប៉ងបាញ់បង្ហោះយានចម្លង PSLV-C61 គឺជាយានមាន ៤ដំណាក់កាលទៅកាន់ទីអវកាស ។ ២ដំណាក់កាលដំបូង ដំណើរការទៅយ៉ាងរលូន ប៉ុន្តែអំឡុងដំណាក់កាលទី ៣ ប្រព័ន្ធម៉ាស៊ីនមានបញ្ហា ធ្វើឲ្យបេសកកម្មមួយនេះ មិនអាចសម្រេចបាន ។
ការបាញ់បង្ហោះនេះដែរ បានធ្វើឡើងនៅមជ្ឈមណ្ឌលអវកាស Satish Dhawan ស្ថិតក្នុងទីក្រុង Sriharikota រដ្ឋភាគខាងត្បូង Andhra Pradesh ៕
