អ៊ីរ៉ង់និយាយថា ការចរចានុយក្លេអ៊ែរ នឹងបរាជ័យ ប្រសិនបើអាមេរិកជំរុញឲ្យការចម្រាញ់អ៊ុយរ៉ានីញ៉ូមធ្លាក់ដល់កម្រិតសូន្យ

2025/05/20 12:07:31 am        104

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takhtravanchi ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃចន្ទនេះថា កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក «នឹងមិនអាចសម្រេចបានទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ទទូចថា ទីក្រុងតេអេរ៉ង់ គួរតែទម្លាក់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដល់កម្រិតសូន្យនោះ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានបញ្ជាក់ឡើងវិញនូវជំហររបស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងថ្មីណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែរួមបញ្ចូលកិច្ចព្រមព្រៀងមួយដែលមិនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្លូវមួយអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍ គ្រាប់បែកនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ និយាយថា កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងសន្តិភាពទាំងស្រុង។

លោក Takhtravanchi បាននិយាយថា៖«ជំហររបស់យើងលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺច្បាស់លាស់ ហើយយើងបាននិយាយម្តងហើយម្តងទៀតថា វាជាសមិទ្ធិផលជាតិ ដែលយើងនឹងមិនថយក្រោយ»។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់តំបន់ឈូងសមុទ្រកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេ   រិក លោក ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា កិច្ចព្រមព្រៀងមួយ គឺជិតសម្រេចបានហើយ ប៉ុន្តែអ៊ីរ៉ង់ចាំបាច់ត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័ស។

ក្នុងអំឡុងពេលអាណត្តិទី១ ឆ្នាំ ២០១៧- ២១ ជាប្រធានាធិបតី លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរឹងលើសកម្មភាពពង្រឹងរបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm