រថយន្តដឹកជំនួយចាកចេញច្រកព្រំដែន Kerem Shalom ក្រោយអ៊ីស្រាអែលអនុញ្ញាតឲ្យជំនួយចូលតំបន់ហ្កាហ្សា

2025/05/20 12:34:43 am        75

រថយន្ត ៣គ្រឿងដឹកជំនួយ ត្រូវបានគេមើលឃើញបើកចេញពីច្រកព្រំដែន Kerem Shalom ភាគីខាងអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ ហើយនិងធ្វើដំណើរឆ្លងកាត់ផ្លូវជាប់ព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប ។

ការិយាល័យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបន្ធូរបន្ថយការបិទច្រក ហើយនិងបរិមាណស្បៀងមានកំណត់ចូលទៅក្នុងតំបន់ហ្កាហ្សា ក្រោយយោធានិយាយថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការជើងគោកទូលំទូលាយ នៅភាគខាងជើង និងភាគខាងត្បូងដែនដីមួយនេះ ។

ដោយប្រឈមសម្ពាធកើនឡើងចំពោះការបិទច្រកដែលពួកគេបានដាក់កាលពីខែមីនា ហើយនិងហានិភ័យគ្រោះទុរ្ភិក្ស អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាទីដែលក្រុមមន្រ្តីសុខភាពប៉ាឡេស្តីននិយាយថា មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ រួមទាំងការស្លាប់មនុស្ស ១៣០នាក់ កាលពីយប់កន្លងទៅ ។ ក្រុមអ្នកជំនាញអន្តរជាតិ បានព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្ស ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានធ្វើឲ្យខ្ទេចខ្ទាំតំបន់ហ្កាហ្សា ធ្វើឲ្យមនុស្សស្ទើតែទាំងអស់ ២លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងបានសម្លាប់មនុស្សជាង ៥៣.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ។

អ៊ីស្រាអែលបានបិទការចូលឱសថ ស្បៀងអាហារ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនារហូតមក ដើម្បីព្យាយាមដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ និងឲ្យពួកគេឯកភាពលើផែនការដែលអាចពាក់ព័ន្ធនឹងការរឹបអូសយកតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល និងការគ្រប់គ្រងជំនួយ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm