ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចេញដំណើរទៅចិន ដើម្បីពិភាក្សាអំពីស្ថានភាព បន្ទាប់ពីប្រឈមមុខដាក់គ្នាជាមួយឥណ្ឌា

2025/05/20 12:39:02 am        78

ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា៖«ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar នៅថ្ងៃចន្ទនេះ បានចាកចេញទៅកាន់ប្រទេសចិន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល បីថ្ងៃ ដើម្បីពិភាក្សាអំពី «ស្ថានភាពក្នុងតំបន់ដែលកំពុងវិវឌ្ឍន៍ នៅអាស៊ីខាងត្បូង» រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីឥណ្ឌា និងប៉ាគីស្ថាន បានវាយប្រហារលើទឹកដីរបស់គ្នាទៅវិញទៅមក។

ស្ថានភាពវិវឌ្ឍន៍នេះ បានកើតឡើង ចំពេលមានបទឈប់បាញ់គ្នារវាងប៉ាគីស្ថាន និងឥណ្ឌា បន្ទាប់ពីជម្លោះយោធារយៈពេល ៤ថ្ងៃ រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ក្នុងខែនេះ ឃើញមានការប្រើប្រាស់យន្តហោះចម្បាំង មីស៊ិល យានដ្រូននិងកាំភ្លើងធំ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ៧០នាក់ រួមទាំងជនស៊ីវិល បានស្លាប់ នៅសងខាងព្រំដែន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌាត្រូវបានគេមើលឃើញថា ជាដៃគូដ៏សំខាន់ដោយមហាអំណាចលោកខាងលិច ក្នុងនាមជាអ្នកប្រឆាំងសមតុល្យទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន ខណៈពេលដែលទំនាក់ទំនងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងប៉េកាំង បានពង្រឹងបន្ថែមទៀត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយប្រទេសចិន បានផ្តល់ប្រាក់កម្ចី និងធ្វើការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៅក្នុងប្រទេសប៉ាគីស្ថាន។

លោក Dar នឹងធ្វើការពិភាក្សាស៊ីជម្រៅជាមួយរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ( Wang Yi) អំពីស្ថានភាពដែលកំពុងវិវឌ្ឍន៍ និង«ផលប៉ះពាល់សម្រាប់សន្តិភាព និងស្ថិរភាព» នៅអាស៊ីខាងត្បូង ខណៈដែល  ភាគីទាំងពីរ ក៏នឹងពិនិត្យមើលឡើងវិញនូវទិដ្ឋភាពទាំងមូលនៃទំនាក់ទំនងទ្វេភាគីប៉ាគីស្ថាន និងចិន។ នេះបើយោងតាមក្រសួងការបរទេសប៉ាគីស្ថាន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm