លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»

2025/05/19 05:40:54 pm        39

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) នៅថ្ងៃចន្ទនេះ បាននិយាយថា ជាការចាំបាច់សម្រាប់អ៊ីស្រាអែលក្នុងការទប់ស្កាត់ទុរ្ភិក្ស នៅក្នុងតំបន់ហ្កាហ្សាសម្រាប់ «ហេតុផលការទូត» បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យមានជំនួយស្បៀងអាហារមានកម្រិត ចូលទៅក្នុងទឹកដីនេះ។

ការការពាររបស់នាយករដ្ឋមន្ត្រីចំពោះការសម្រេចចិត្ត ក្នុងការដកផ្នែកខ្លះនៃការបិទជំនួយរយៈពេលជាងពីរខែ បន្ទាប់ពីមានការរិះគន់ពីសមាជិកស្តាំនិយមនៃរដ្ឋាភិបាលចម្រុះរបស់លោកដែលប្រឆាំងនឹងការសម្រេចចិត្តនេះ។ 

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«យើងមិនត្រូវអនុញ្ញាតឲ្យប្រជាជន (នៃតំបន់ហ្កាហ្សា) ធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស ទាំងហេតុផលជាក់ស្តែង និងការទូតឡើយ» ដោយបន្ថែមថា សូម្បីតែមិត្តភក្តិរបស់អ៊ីស្រាអែល ក៏នឹងមិនអត់   ឱនចំពោះ«រូបភាពនៃភាពស្រេកឃ្លានដ៏ធំនេះដែរ ។

អ៊ីស្រាអែល បាននិយាយថា ការបិទផ្លូវរបស់ខ្លួន ចាប់តាំងពីថ្ងៃទី ០២ ខែមីនា មានគោលបំណងបង្ខំមានសម្បទានពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ប៉ុន្តែការបិទផ្លូវនេះ ត្រូវរងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីស្ដារជំនួយដល់តំបន់ហ្កាហ្សា ដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានអំពីកង្វះខាតអាហារ ទឹកស្អាត ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។

អត្ថបទដែលទាក់ទង

មន្ត្រីអាមេរិក៖ ព័ត៌មានចារកម្មថ្មីបង្ហាញថាអ៊ីស្រាអែលកំពុងត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
2025/05/21 11:49:54 am        1
ប្រមុខUN និយាយថាការតែងតាំងនាយករដ្ឋមន្ត្រីស៊ូដង់ នឹងជួយនាំមកនូវសន្តិភាព
2025/05/21 11:47:53 am        1
រដ្ឋមន្ត្រីការពារជាតិអាមេរិក៖មន្ទីរបញ្ចកោណបង្វែរការយកចិត្តទុកដាក់ទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិន
2025/05/21 11:43:42 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអាមេរិក៖ ព័ត៌មានចារកម្មថ្មីបង្ហាញថាអ៊ីស្រាអែលកំពុងត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់

2025/05/21 11:49:54 am
​ប្រមុខUN និយាយថាការតែងតាំងនាយករដ្ឋមន្ត្រីស៊ូដង់ នឹងជួយនាំមកនូវសន្តិភាព
2025/05/21 11:47:53 am
​រដ្ឋមន្ត្រីការពារជាតិអាមេរិក៖មន្ទីរបញ្ចកោណបង្វែរការយកចិត្តទុកដាក់ទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិន
2025/05/21 11:43:42 am
​ភាពតានតឹងផ្ទុះឡើងក្នុងប្រទេសបូលីវី ខណៈគណបក្សនានាបញ្ជូនបេក្ខជនបោះឆ្នោតប្រធានាធិបតី
2025/05/21 11:39:06 am
​មជ្ឈមណ្ឌលវាយកូនបាល់ US Open ប្រកាសគម្រោងជួសជុលកែលម្អឡើងវិញតម្លៃ ៨០០ លានដុល្លារ
2025/05/21 11:36:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/19 04:19:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am