នគរបាលកូរ៉េខាងត្បូងនិយាយនៅថ្ងៃចន្ទនេះថា បុរសម្នាក់ដែលដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត ត្រូវបានចាប់ខ្លួនហើយ ។
ពួកគេបន្តថា ក្រោយការចាប់ខ្លួន ជនសង្ស័យម្នាក់នេះ បានឆ្លើយសារភាពរាល់ការចោទប្រកាន់ទាំងអស់ ។
នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកម៉ោងក្នុងស្រុក ថ្ងៃចន្ទ ជនសង្ស័យបានចាក់ម្ចាស់ម៉ាតលក់ទំនិញម្នាក់ ស្រ្តីវ័យប្រហែល ៦០ឆ្នាំម្នាក់ ហើយនិងរត់គេចចេញពីកន្លែងកើតហេតុនៅខេត្ត Gyeonggi ស្ថិតនៅភាគខាងលិចទីក្រុងសេអ៊ូល ។
នគរបាលក្រុង Siheung និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ក្រោយនគរបាលឆ្លើយតបនឹងហេតុការណ៍ចាក់នេះ ពួកគេបានធ្វើដំណើរទៅដល់ផ្ទះជនសង្ស័យ ជាទីដែលពួកគេប្រទះឃើញសាកសពមនុស្សម្នាក់ដែលនៅត្រូវកំណត់អត្តសញ្ញាណ ។
រយៈពេល ២ម៉ោងក្រោយមក ជនសង្ស័យ បានចាក់បុរសម្នាក់ទៀតដែលមានវ័យប្រហែល ៧០ឆ្នាំ មុនពេលរត់គេចចេញពីកន្លែងកើតហេតុម្តងទៀត ។
ក្រោយមកទៀត នគរបាលបានរកឃើញសាកសពមនុស្សម្នាក់ទៀតនៅក្នុងផ្ទះជិតម៉ាតលក់ទំនិញ ។ នគរបាលនិយាយថា ជនរងគ្រោះរងរបួសទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ៕