ក្រុមនគរបាល និងក្រុមមន្រ្តីក្នុងតំបន់និយាយនៅថ្ងៃចន្ទនេះថា បុរសម្នាក់ និងស្រ្តីដែលមានអាយុប្រហែលជាង ៧០ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់រុស្ស៊ីលើតំបន់ភាគខាងត្បូង Kherson របស់អ៊ុយក្រែន ។
ស្រ្តីវ័យ ៧៥ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្លោងគ្រាប់កាំភ្លើងធំកាលពីយប់ថ្ងៃអាទិត្យលើតំបន់ភាគកណ្តាលនៃតំបន់ Kherson ។
រដ្ឋបាលតំបន់ Kherson បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញលទ្ធផលនៃការវាយប្រហារនេះ ។
នគរបាលនិយាយថា បុរសវ័យ ៧៦ឆ្នាំម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយានដ្រូន នៅព្រឹកថ្ងៃចន្ទនេះ លើស្រុក Kakhovka នៃតំបន់ Kherson ស្ថិតតាមដងទន្លេ Dnipro ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅយប់ថ្ងៃចន្ទនេះ ម៉ោងនៅកម្ពុជា ស្របពេលដែលសេតវិមានបង្កើនកិច្ចខិតខំបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ៕