អ៊ីស្រាអែល កំពុងអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនចាកចេញពីដែនដីហ្កាហ្សា

2025/05/20 03:39:48 pm        108

អស់ជាងមួយឆ្នាំមកហើយ អាជ្ញាធរអ៊ីស្រាអែល បានរារាំងជនជាតិប៉ាឡេស្ទីនជាច្រើន មិនឱ្យរត់គេចចេញពីភាពអត់ឃ្លាន និងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាមួយក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែនៅទីបំផុត មនុស្សមួយចំនួនអាចចាកចេញពីតំបន់សង្រ្គាមនេះកាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែល បានបន្ធូរបន្ថយការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ខ្លួនដោយមិននឹកស្មានដល់។

អ្នកស្រុកទាំងនោះស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនប្រហែល ១.០០០នាក់ ដែលចាកចេញពីដែនដីហ្កាហ្សា បន្ទាប់ពីការបន្ធូរច្បាប់របស់អ៊ីស្រាអែល ក្នុងប៉ុន្មានខែថ្មីៗ ដោយត្រូវជិះរថយន្តក្រុងចេញពីតំបន់ហ៊ុមព័ទ្ធនេះដើម្បីឡើងជើងហោះហើរទៅកាន់អឺរ៉ុប ឬទៅកាន់កន្លែងផ្សេងទៀត នេះបើយោងតាមបទសម្ភាសន៍ជាមួយពលរដ្ឋហ្កាហ្សា និងអ្នកការទូតបរទេស ដែលរងផលប៉ះពាល់។

ការចាកចេញថ្មីតម្រូវឱ្យមានសំណើទៅកាន់អ៊ីស្រាអែល ដោយរដ្ឋាភិបាលបរទេស ហើយចំនួនរបស់អ្នកត្រូវស្នើឱ្យចាកចេញ មានតិចតួចនៅឡើយ។ គេមិនទាន់ដឹងច្បាស់ឡើយថា ហេតុអ្វីបានជាអ៊ីស្រាអែល ឥឡូវអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនចាកចេញពីហ្កាហ្សា ដែលកើតឡើងស្របពេលការរិះគន់ពីអន្តរជាតិជុំវិញលក្ខខណ្ឌមនុស្សធម៌នៅទីនោះ។

យ៉ាងណាក៏ដោយ ការបន្ធូរបន្ថយការរឹតត្បិតនេះ ស្របទៅនឹងគោលដៅដែលបានបញ្ជាក់របស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការសម្រួលដល់ការតាំងទីលំនៅថ្មីរបស់ប្រជាជនហ្កាហ្សា នៅក្នុងប្រទេសដទៃ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Moshe Arbel បានពណ៌នាការចាកចេញរបស់ពលរដ្ឋហ្កាហ្សា នាពេលថ្មីៗនេះទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប ថាជាសំណើចាកចេញពីហ្កាហ្សាស្រ្ទីប ជាបណ្តោះអាសន្ន និងដោយស្ម័គ្រចិត្ត ដើម្បីអនុញ្ញាតឱ្យមានការកសាងឡើងវិញ នៅក្នុងដំណើរការមួយដែលលោកនិយាយថា ត្រូវបានបំផុសគំនិតដោយលោកប្រធានាធិបតីអាមេរិក Donald Trump។

ទោះជាមានការអត្ថាធិប្បាយពីលោក Arbel ក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែលចំនួន ៥នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការបន្ធូរការរឹតបន្តឹងនេះមិនមែនជាការឆ្លើយតបដោយផ្ទាល់ចំពោះសំណើរបស់លោក Trump នៅតំបន់ហ្កាហ្សា ឬជាផ្នែកនៃផែនការណាមួយនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm