អង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពារជាតិជាមួយ EU ក្នុង 'យុគសម័យថ្មី' នៃទំនាក់ទំនង

2025/05/20 03:51:30 pm        110

ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៩ ឧសភា) បានយល់ព្រមកំណត់ឡើងវិញនូវទំនាក់ទំនងផ្នែកការពារជាតិ និងពាណិជ្ជកម្មដ៏សំខាន់បំផុតក្នុងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការចាកចេញពីប្លុកអឺរ៉ុប ឬហៅថា Brexit បន្ទាប់ពីការកែប្រែសណ្ដាប់ធ្នាប់ពិភពលោករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានរុញច្រានភាគីទាំងពីរឱ្យផ្សះផ្សារទំនាក់ទំនងដ៏មានជម្លោះរបស់ពួកគេឡើងវិញ។

ជិត ៩ឆ្នាំបន្ទាប់ពីការបោះឆ្នោតចាកចេញពីប្លុកនេះ ចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាមួយសហភាពអឺរ៉ុប រួមទាំងកតិកាសញ្ញាសន្តិសុខ និងការពារជាតិ ការរឹតបន្តឹងតិចជាងមុនលើអ្នកនាំចេញអាហារអង់គ្លេស និងអ្នកទេសចរ ព្រមទាំងកិច្ចព្រមព្រៀងនេសាទដ៏ចម្រូងចម្រាសថ្មីមួយ។

ការដំឡើងពន្ធរបស់លោក Trump រួមជាមួយនឹងការព្រមានថា អឺរ៉ុបគួរតែប្រឹងប្រែងបន្ថែមទៀតដើម្បីការពារខ្លួន បានបង្ខំឱ្យរដ្ឋាភិបាលនានាជុំវិញពិភពលោកគិតឡើងវិញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ដែលរឿងនេះនាំឱ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ខិតកាន់តែជិតស្និទ្ធជាមួយមេដឹកនាំអឺរ៉ុប។

អមដោយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅឯវិមាន Lancaster House ទីក្រុងឡុងដ្រ៍ លោក Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា "យុគសម័យថ្មីក្នុងទំនាក់ទំនងរបស់ភាគីទាំងពីរ"។ លោកស្រី Von der Leyen និយាយថា ការស្ដារទំនាក់ទំនងនេះបានផ្ញើសារមួយថា "នៅក្នុងពេលវេលានៃអស្ថិរភាពពិភពលោក ហើយនៅពេលដែលទ្វីបអឺរ៉ុបប្រឈមការគំរាមកំហែងដ៏ធំបំផុតដែលមានជាច្រើនជំនាន់ អឺរ៉ុបនៅតែឈរប្រកៀកស្មាជាមួយគ្នា"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm