អឺរ៉ុប បន្តទៅមុខជាមួយនឹងការដាក់ទណ្ឌកម្មរុស្ស៊ី បន្ទាប់ពីកិច្ចសន្ទនារវាងលោក Trump-Putin

2025/05/20 05:53:59 pm        91

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១៩ ឧសភា) ថា បណ្ដាមេដឹកនាំអឺរ៉ុប បានយល់ព្រមបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានសង្ខេបប្រាប់មេដឹកនាំអឺរ៉ុបអំពីកិច្ចសន្ទនាតាមទូរសព្ទរបស់លោកជាមួយមេដឹកនាំរុស្ស៊ី Vladimir Putin។

លោក Merz បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "អឺរ៉ុបនឹងបង្កើនសម្ពាធលើទីក្រុងមូស្គូ តាមរយៈការដាក់ទណ្ឌកម្ម ដែលនេះក៏ជាការយល់ស្របជាមួយលោក Trump បន្ទាប់ពីការសន្ទនានឹងលោក Putin" ដោយបន្ថែមថា "អឺរ៉ុប និងអាមេរិក រួបរួមគ្នាយ៉ាងខ្លាំងលើបញ្ហានេះ"។ គួរឱ្យដឹងថា បន្ទាប់ពីជំនួបតាមទូរសព្ទជាមួយលោក Putin លោក Trump ក៏បានពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិក លើរុស្ស៊ី មានអំណាច "ទប់ស្កាត់" សមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តប្រតិបត្តិការយោធា។ លោក Trump បានអះអាងបន្ទាប់ពីកិច្ចសន្ទនាជាមួយលោក Putin ថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ ប៉ុន្តែមិនហាក់ដូចជាមិនទទួលបានសម្បទានអ្វីធំដុំនោះទេ។

កាលពីសប្តាហ៍មុន Merz បាននិយាយថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នឹងត្រូវអនុម័តនៅទីក្រុងព្រុចសែល នាថ្ងៃអង្គារ ២០ ឧសភា នេះ ប៉ុន្តែលោក Trump បានបញ្ជាក់កាលថ្ងៃចន្ទថា លោកនឹងមិនដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីទេ ព្រោះបើធ្វើរឿងនោះ "អាចបណ្ដាលឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ"៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm