ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅអាហ្សង់ទីន វាយប្រហារដំណាំជិតប្រមូលផលរបស់កសិករស្ទើរតែខ្ទេចខ្ទី

2025/05/20 05:58:48 pm        135

តំបន់កសិកម្មដ៏សំខាន់របស់ប្រទេសអាហ្សង់ទីន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយធ្វើឱ្យចម្ការដំណាំសណ្តែកមួយចំនួនត្រូវលិចលង់នៅក្រោមទឹកភ្លៀងរហូតដល់ ៤០០មីលីម៉ែត្រដ៏កំណត់ត្រានៅក្នុងតំបន់មួយចំនួន ដែលនាំមកនូវទឹកជំនន់រីករាលដាលបំផ្លាញដំណាំស្ទើរតែខ្ទេចខ្ទី និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។

កសិករដាំគ្រាប់ធញ្ញជាតិម្នាក់ឈ្មោះ Martin Vivanco នៅតំបន់ជនបទ San Antonio de Areco បទចម្ងាយ ១០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីប៊ុយណូរស៊ែរ បាននិយាយរៀបរាប់ពីទិដ្ឋភាពទឹកជំនន់កាលពីថ្ងៃចន្ទ (១៩ ឧសភា) ថា "គ្រប់ទីកន្លែងមើលទៅគឺដូចជាមហាសមុទ្រ"។ កសិកររូបនេះបន្តថា "ដីស្រែមួយចំនួននៅតំបន់ទំនាប ត្រូវគ្របដណ្ដប់ដោយទឹក ហើយនឹងពិបាកក្នុងការប្រមូលផល ដោយអ្នកខ្លះថែមទាំងបាត់បង់កសិដ្ឋានរបស់ពួកគេទៀតផង"។

អាហ្សង់ទីន ជាប្រទេសនាំចេញប្រេងសណ្តែកសៀង និងដំណាំសណ្តែកសៀងលំដាប់ពិភពលោក និងជាប្រទេសនាំចេញពោតលេខ៣។ អ្នកជំនាញឧតុនិយមអាហ្សង់ទីនបានឱ្យដឹងថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនោះមានកម្រិតធ្ងន់ធ្ងរពី ៣ ទៅ ៤ដងខុសពីធម្មតាសម្រាប់ខែឧសភា ដែលបង្កើនការភ័យខ្លាចរបស់កសិករថា ដំណាំសណ្តែក និងពោត អាចទទួលរងការខាតបង់ដ៏ធំ។

កសិករកំពុងប្រឈមនឹងការយឺតយ៉ាវក្នុងការប្រមូលផលដំណាំសណ្ដែកបច្ចុប្បន្ន ដោយសារដីសើម និងផ្លូវភក់រួចទៅហើយ ហើយការបន្តពន្យារពេលប្រមូលផល អាចធ្វើឱ្យដំណាំកើតជំងឺ ឬដុះផ្សិត ដែលក៏ធ្វើឱ្យខាតបង់ធ្ងន់ធ្ងរណាស់ដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm