អ៊ីរ៉ង់ទទូចថា ខ្លួននឹងមិនបោះបង់កម្មវិធីនុយក្លេអ៊ែរឡើយ ក្រោយសហរដ្ឋអាមេរិកជំរុញកុំឲ្យចម្រាញ់អ៊ុយរ៉ានីញ៉ូម

2025/05/20 06:21:29 pm        121

បេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff បានប្រកាសថាបន្ទាត់ក្រហមរបស់រដ្ឋបាលលោក Donald Trump ក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ គឺជាសមត្ថភាពរបស់ក្រុងតេអេរ៉ង់ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិតណាមួយ ដែលជំរុញឱ្យអ៊ីរ៉ង់និយាយថា ខ្លួននឹងបន្តការចម្រាញ់ ទោះមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។

លោក Witkoff បានប្រាប់ទូរទស្សន៍ ABC កាលពីថ្ងៃទី១៨ឧសភាថា អាមេរិកមិនអាចអនុញ្ញាតសោះឡើយសូម្បីតែ១%នៃសមត្ថភាពចម្រាញ់សារធាតុនោះ។ ដោយទទូចថាការចម្រាញ់ណាមួយសូម្បីតែសម្រាប់គោលបំណងស៊ីវិលក៏អាចផលិតអាវុធបានដែរ។ 

លោកបាននិយាយថា អ្វីគ្រប់យ៉ាងចាប់ផ្តើម ជាមួយនឹងកិច្ចព្រមព្រៀងដែលមិនរាប់បញ្ចូលការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើយ ព្រោះការសម្រាញ់នេះ អាចបង្កើតឲ្យមានអាវុធ។ ហើយអាមេរិក នឹងមិនអនុញ្ញាតឱ្យមានគ្រាប់បែកលេចមុខឡើងទេ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានច្រានចោលការទាមទាររបស់លោក Witkoff ភ្លាមៗ ដោយហៅការអះអាងនោះថាមិនច្បាស់លាស់ និងផ្តាច់ចេញពីការពិតនៃការចរចា។

លោក Araghchi បានបង្ហោះនៅលើបណ្ដាញសង្គម X ដោយសង្កត់ធ្ងន់ថាសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់គឺមិនអាចចរចារបានទេក្នុងនាមជាហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយអាវុធ (NPT) លោកថា ការចម្រាញ់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងបន្តដោយមាន ឬគ្មានកិច្ចព្រមព្រៀង ។

លោកបានបន្ថែមថា ប្រសិនបើ សហរដ្ឋអាមេរិក ចាប់អារម្មណ៍ក្នុងការធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ កិច្ចព្រមព្រៀងមួយគឺអាចសម្រេចបាន ហើយអ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏ម៉ឺងម៉ាត់មួយ ដើម្បីសម្រេចបាននូវដំណោះស្រាយដែលនឹងធានាបានលទ្ធផលជារៀងរហូត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm