លោក Lai៖ កោះតៃវ៉ាន់ ចង់បានសន្តិភាព និងកិច្ចពិភាក្សាជាមួយចិន ប៉ុន្តែក៏ត្រូវពង្រឹងការការពារ

2025/05/20 08:04:08 pm        156

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃអង្គារ (២០ ឧសភា) នេះអំឡុងពិធីកាន់តំណែងបាន ១ឆ្នាំថា កោះតៃវ៉ាន់ ចង់បានសន្តិភាព និងការសន្ទនាជាមួយប្រទេសចិន ដោយសារតែសង្រ្គាមពុំមានអ្នកឈ្នះនោះទេ ប៉ុន្តែអាជ្ញាធរទីក្រុងតៃប៉ិ ក៏ត្រូវតែបន្តពង្រឹងការការពារកោះនេះដែរ។

ចិន បានហៅលោក Lai ថាជា "ជនផ្ដាច់ខ្លួន" ហើយបានបដិសេធសំណើជាច្រើនរបស់លោកសម្រាប់ការចរចា។ អ្នកនាំពាក្យរដ្ឋាភិបាលកោះ បាននិយាយកាលពីសប្តាហ៍មុនថា តៃវ៉ាន់មិនអាចបដិសេធបានទេនូវលទ្ធភាពដែលថា ចិនអាចប្រារព្ធខួប ១ឆ្នាំនេះដោយការធ្វើសមយុទ្ធយោធា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យមេដឹកនាំកណ្តាលទីក្រុងតៃប៉ិ លោក Lai បាននិយាយថា ពលរដ្ឋកោះតៃវ៉ាន់ និងរូបលោកផ្ទាល់ជាអ្នកស្រឡាញ់សន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសង្គ្រាមមិនមានអ្នកឈ្នះទេ ប៉ុន្តែក្នុងពេលស្វែងរកសន្តិភាព កោះតៃវ៉ាន់ក៏នឹងបន្តពង្រឹងការការពាររបស់ខ្លួនដែរ។

ក្រសួងការពារជាតិចិន កាលពីសប្តាហ៍មុនបាននិយាយថា លោក Lai គឺជា "អ្នកបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់" ដែលបានបង្កើនការប្រឆាំង និងការប្រឈមមុខដាក់គ្នា ដែលធ្វើឱ្យខូចសន្តិភាព និងស្ថិរភាព។ កាលពីខែមុន ទីក្រុងប៉េកាំង បានរៀបចំហ្គេមសង្រ្គាម (សមយុទ្ធ) ដែលមានឈ្មោះថា "រន្ទះច្រកសមុទ្រ-២០២៥A" នៅជុំវិញកោះតៃវ៉ាន់ ដែលអក្សរ "A" នៅចុងបញ្ចប់នៃឈ្មោះសមយុទ្ធនេះបានបង្ហាញថា អាចនៅមានច្រើនទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm