ប្រាក់ដុល្លារ ត្រៀមធ្លាក់ចុះបន្ថែមទៀត ខណៈ 'ម៉ាកយីហោសហរដ្ឋអាមេរិក' កាន់តែអស់តម្លៃ

2025/05/20 09:18:49 pm        151

ភាពមិនប្រាកដប្រជាដែលទាក់ទងនឹងពាណិជ្ជកម្ម បំណុលសារពើពន្ធ និងការចុះខ្សោយនៃទំនុកចិត្តអ្នកប្រើប្រាស់អំពីការស៊ូទ្រាំនឹងមូលធននិយមដ៏ពិសេសប្លែកគេរបស់ទីក្រុងវ៉ាស៊ីនតោន បានដាក់បន្ទុកលើទ្រព្យសម្បត្តិសហរដ្ឋអាមេរិក ដោយបង្កការខូចខាតកាន់តែខ្លាំងដល់ប្រាក់ដុល្លារ ដែលកំពុងធ្លាក់ចុះរួចទៅហើយ ខណៈវិនិយោគិនមើលឃើញថា រូបិយប័ណ្ណដុល្លារដែលចាត់ទុកថាជា "ម៉ាកយីហោសហរដ្ឋអាមេរិក" មួយនេះ បាត់បង់ភាពភ្លឺស្វាងរបស់ខ្លួនកាន់តែច្រើន។

ពន្ធរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅឆ្នាំនេះ បានជំរុញឱ្យវិនិយោគិន ដកខ្លួនពីទ្រព្យសម្បត្តិអាមេរិក បន្ទាប់ពីរយៈពេលដ៏យូរនៃភាពលេចធ្លោសេដ្ឋកិច្ច។ ខណៈរូបិយប័ណ្ណរបស់អាមេរិក មានស្ថិរភាពខ្លះៗក្នុងវគ្គជួញដូរថ្មីៗដោយសារភាពធូរស្បើយក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ពេលនេះប្រាក់ដុល្លារបានស្ថិតនៅក្រោមសម្ពាធនៃការសម្រុកលក់ចេញជាថ្មី បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃ Moody's បន្ទាបចំណាត់ថ្នាក់ទំនុកចិត្តឥណទានដ៏មានតម្លៃរបស់អាមេរិក។

លោក George Vessey អ្នកជំនាញយុទ្ធសាស្រ្តទីផ្សារម៉ាក្រូ បាននិយាយថា "ការសម្រុកលក់ប្រាក់ដុល្លារ" ក្លាយជាការផ្តោតឡើងវិញ បន្ទាប់ពីក្រុមហ៊ុន Moody's ទម្លាក់ចំណាត់ថ្នាក់ឥណទានអាមេរិក។ យោងតាមទិន្នន័យ CFTC បានឱ្យដឹងថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះដល់ទៅ ១០,៦% ពីកម្រិតខ្ពស់ក្នុងខែមករារបស់ខ្លួន ដែលជាជំហានដកថយខ្លាំងបំផុតមួយក្នុងពេលបីខែ។

វិនិយោគិន និងអ្នកយុទ្ធសាស្រ្ត បានចាត់ទុកប្រាក់ដុល្លារថាមានតម្លៃលើសលប់អស់ជាច្រើនឆ្នាំមកហើយ ខណៈការភ្នាល់ប្រឆាំងនឹងរូបិយប័ណ្ណនេះក៏បង្ហាញពីភាពឈឺចាប់ម្តងហើយម្តងទៀតនៅពេលសេដ្ឋកិច្ចអាមេរិកកំពុងដំណើរការយ៉ាងល្អ ប៉ុន្តែរឿងនោះប្រហែលជានឹងផ្លាស់ប្តូរហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm