សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានបញ្ជូនជនអន្តោប្រវេសន៍ចំនួន ៦៨នាក់ ត្រឡប់ទៅប្រទេសហុងឌូរ៉ាស និងកូឡុំប៊ីវិញ ដែលជាជើងហោះហើរដំបូងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃអ្វីដែលរដ្ឋបាលរបស់លោក ត្រាំ កំពុងហៅថា ជាការនិរទេសដោយស្ម័គ្រចិត្ត។

នៅទីក្រុង San Pedro Sula ភាគខាងជើងប្រទេសហុងឌូរ៉ាស ជនជាតិហុងឌូរ៉ាសចំនួន ៣៨នាក់ ក្នុងនោះមានកុមារ១៩នាក់ បានចុះពីជើងហោះហើរដឹកអ្នកដំណើរដោយកាន់ប័ណ្ណឥណពន្ធមានទឹកប្រាក់ ១.000ដុល្លារ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយការផ្តល់ឲ្យរយៈពេលមួយថ្ងៃ ដើម្បីដាក់ពាក្យសុំចូលសហរដ្ឋ អាមេរិកដោយស្របច្បាប់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្កើនការនិរទេសខ្លួនយ៉ាងច្រើន។ អ្នកជំនាញជឿថា ការស្នើឲ្យនិរទេសដោយខ្លួនឯង នឹងអំពាវនាវដល់ផ្នែកតូចមួយនៃជនអន្តោប្រវេសន៍ ដែលកំពុងពិចារណាការវិលត្រឡប់មកវិញ ប៉ុន្តែទំនងជាមិនជំរុញឲ្យមានតម្រូវការខ្ពស់នោះទេ។ សំណើនេះ ត្រូវបានធ្វើឲ្យស្របគ្នាជាមួយនឹងការឃុំឃាំងជនអន្តោប្រវេសន៍ ដែលមានការផ្សព្វផ្សាយជាសាធារណៈ យ៉ាងទូលំទូលាយ នៅក្នុងសហរដ្ឋអាមេរិក និងបានបញ្ជូនជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡាពីរបីរយនាក់ ទៅកាន់ពន្ធនាគារដែលមានសុវត្ថិភាពអតិបរមា ក្នុងប្រទេសអែលសាល់វ៉ាឌ័រ។
