លោក គីម ជុងអ៊ុន អាចប្រឈមនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមចំពោះការគាំទ្រសង្គ្រាមរុស្ស៊ីប្រឆាំងអ៊ុយក្រែន

2025/05/20 10:26:01 pm        83

អតីតប្រធាន ICC បាននិយាយកាលពីថ្ងៃចន្ទថា  មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចប្រឈម នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ សម្រាប់ការគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយបន្ថែមថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់លោក គីម ដែលនឹងត្រូវនាំខ្លួនមកកាត់ទោស។

លោក Song Sang-hyun អតីតប្រធានតុលាការ ICC បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទអន្តរជាតិនៅទីក្រុងសេអ៊ូល ខណៈដែលប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងកាលពីខែមុនថា ខ្លួនបានដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

អតីតប្រធានតុលាការ ICC រូបនេះ បានបញ្ជាក់ថា លោក គីម មិនទាន់ត្រូវបានបញ្ជូនទៅ ICC នៅឡើយទេ បើទោះបីជាមានការរំលោភសិទ្ធិមនុស្សរបស់លោក នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែស្តង់ដាផ្លូវច្បាប់ត្រូវបានបំពេញនៅពេលនេះ សម្រាប់អ៊ុយក្រែនក្នុងការបន្តសំណុំរឿងប្រឆាំងនឹងលោក នៅតុលាការ ICC ជុំវិញជំនួយរបស់កូរ៉េខាងជើង ក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

លោក Song បាននិយាយនៅក្នុងសុន្ទរកថាសំខាន់របសខ្លួន នៅក្នុងព្រឹត្តិការណ៍នោះថា៖«ពេលវេលាត្រឹមត្រូវក្នុងការនាំលោក គីម ជុងអ៊ុន ទៅកាន់តុលាការ ICC ដោយបន្ថែមថា ជំនួយយោធារបស់ទីក្រុងព្យុងយ៉ាងដល់ប្រទេសរុស្ស៊ី បានផ្តល់ឲ្យអ៊ុយក្រែននូវស្តង់ដាផ្លូវច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងកូរ៉េខាងជើង ក្នុងនាមជាជនរងគ្រោះ។

លោក Song បាននិយាយថា៖«មានឱកាសមួយសម្រាប់អាជ្ញាធរអ៊ុយក្រែន ក្នុងនាមជាជនរងគ្រោះ ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសកូរ៉េខាងជើងទៅកាន់តុលាការ ICC»។ «ខណៈដែលពាក្យបណ្ដឹងដែលដាក់ដោយអ៊ុយក្រែន នឹងមានលក្ខណៈល្អបំផុត តុលាការ ICC ក៏មានសិទ្ធិអំណាច ក្នុងការផ្ដួចផ្ដើមការស៊ើបអង្កេតឯករាជ្យ»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm