រដ្ឋមន្ត្រីការបរទេស៖ ចិនគោរពពេញទំហឹង ចំពោះអធិបតេយ្យភាពរបស់ដាណឺម៉ាក ពាក់ព័ន្ធកោះ Greenland

2025/05/20 10:40:17 pm        48

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីដាណឺម៉ាកកាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) ថា ប្រទេសចិនគោរពយ៉ាងពេញទំហឹង ចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសដាណឺម៉ាក ជុំវិញបញ្ហាហ្គ្រីនលែនដ៍ (Greenland) ដោយជំរុញឲ្យប្រជាជាតិអ៊ឺរ៉ុបមួយនេះបង្ហាញនូវសេចក្ដីគោរពតបវិញ ពាក់ព័ន្ធនឹងក្ដីបារម្ភ អំពីអធិបតេយ្យភាពរបស់ចិន។

គួររំលឹកថា ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងដដែលៗថា ទីក្រុងវ៉ាស៊ីនតោន គួរតែបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រនេះ ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក។

នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែឧសភា លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen ថា ទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសដាណឺម៉ាកនឹង «បន្តគាំទ្រគោលជំហរស្របច្បាប់របស់ប្រទេសចិន ជុំវិញបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសចិន»។

គួរបញ្ជាក់ថា ជំនួបនេះបានកើតមានឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានរិះគន់ដាណឺម៉ាក ពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍អតីតមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen (សៃ អ៊ីន-វិន) កាលពីសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានជួបសមាជិកសភាដាណឺម៉ាក និងថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុង Copenhagen (កូប៉ិនហាក)។

ក្នុងឱកាសនោះ លោក Wang បានបញ្ជាក់ប្រាប់លោក Rasmussen ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសដាណឺម៉ាក ក៏ដូចជាកិច្ចសហប្រតិបត្តិការនវានុវត្តន៍វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចបៃតង។

លោកបាននិយាយទៀតថា ភាគីទាំង២ ចែករំលែកការឯកភាពគ្នាយ៉ាងទូលំទូលាយ ជុំវិញការការពារគោលនយោបាយពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរី ហើយលោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប៕


អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm