ប្រទេសសមាជិក WHO មិនអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមសន្និបាតប្រចាំឆ្នាំ

2025/05/20 10:50:22 pm        39

រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) បានច្រានចោលសំណើអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីប្រទេសចិនបានបង្ហាញការជំទាស់។

ប្រទេស Belize (បេលីហ្ស៍) និង Saint Vincent & Grenadines (សាំងវ៉ាំងសង់ និងហ្គ្រេណាឌីនស៍) ដែលស្ថិតក្នុងចំណោមប្រទេសនៅសេសសល់ចំនួន ១២ ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ បាននិយាយតំណាងឲ្យក្រុមប្រទេសដែលបាននាំយកសំណើដាក់បញ្ចូលកោះនេះជាអ្នកសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំរបស់ WHO នៅឆ្នាំនេះ។ វ៉ាំងសង់ (Saint Vincent) បានពណ៌នាការមិនអនុញ្ញាតឲ្យកោះតៃវ៉ាន់ចូលរួមនេះថា ជា «រឿងមិនត្រឹមត្រូវ» ហើយបេសកជនរបស់បេលីហ្ស៍ (Belize) បាននិយាយថា ការធ្វើបែបនេះ «នាំឲ្យចុះខ្សោយនូវសមត្ថភាពត្រៀម និងការឆ្លើយតបរួមរបស់យើង»។

តែយ៉ាងណាក្ដី គ្មានប្រទេសលោកខាងលិចធំណាមួយ បាននិយាយគាំទ្រកោះតៃវ៉ាន់ ឬចុះហត្ថលេខាលើសំណើនេះទេ ហើយសហរដ្ឋអាមេរិកដែលមានគម្រោងចាកចេញពី WHO បានទុកកៅអីរបស់ខ្លួនឲ្យនៅទំនេរ។ ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាដែនដីរបស់ខ្លួន និងប៉ាគីស្ថាន បានជំទាស់នឹងសំណើនេះ ហើយអង្គសន្និបាតបានទទួលយកការមិនរួមបញ្ចូលកោះតៃវ៉ាន់។

ឯកអគ្គរដ្ឋទូតចិន លោក Chen Xu ដែលជាផ្នែកមួយនៃគណៈប្រតិភូចិនមានសមាជិកជាង ២០០នាក់ នៅក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា៖ «សំណើនេះ ជំទាស់ដោយបើកចំហចំពោះសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាម»។

ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា ជំហរ «ផ្តាច់ខ្លួន» របស់អាជ្ញាធរកោះតៃវ៉ាន់ បាននាំឲ្យបាត់បង់មូលដ្ឋានគ្រឹះនយោបាយ សម្រាប់ការចូលរួមរបស់ខ្លួន នៅក្នុងសន្និបាតនេះ។ ហើយក្រសួងបានបដិសេធថា ការលើកឡើងណាមួយ ដែលថា ការត្រៀមទប់ទល់ជំងឺរាតត្បាត ត្រូវបានប៉ះពាល់ដោយសារតែការមិនរួមបញ្ចូលកោះតៃវ៉ាន់នេះ ដោយហៅការនិយាយនោះថា ជា «ការកុហកផ្នែកនយោបាយ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm