ការវាយប្រហាររបស់អ៊ីស្រាអែលពេញមួយយប់ និងដល់ថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។
អ៊ីស្រាអែល បានបើកការវាយលុកដ៏ធំមួយទៀត នៅក្នុងទឹកដីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយនិយាយថា ខ្លួនមានគោលបំណងបញ្ជូនចំណាប់ថ្នូររាប់សិបនាក់ដែលក្រុមហាម៉ាសបានចាប់ឃុំខ្លួន និងកម្ទេចក្រុមសកម្មប្រយុទ្ធនេះ។

អ្នកនាំពាក្យទីភ្នាក់ងារលោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា៖«ក្រុមការពារស៊ីវិលបានផ្ទេរ (ទៅមន្ទីរពេទ្យ) យ៉ាងហោចណាស់មនុស្សចំនួន ៤៤នាក់ បានស្លាប់ ភាគច្រើនជាកុមារ និងស្ត្រី និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីការសម្លាប់រង្គាលថ្មីដែលបានប្រព្រឹត្តដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីម៉ោង១:00 ព្រឹក (ម៉ោង ២២: 00 ម៉ោងសកល ថ្ងៃច័ន្ទ) ។
លោក Bassal បាននិយាយថា មនុស្ស ៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទៅលើសាលារៀនមួយ ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នៅក្នុងទីក្រុងហ្កាហ្សា និង ១២នាក់ នៅក្នុងការវាយប្រហារលើផ្ទះមួយនៅក្នុងទីក្រុង Deir el-Balah នៃនៅតំបន់ហ្កាហ្សាភាគកណ្តាល។
មនុស្ស ១៥នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈមួយ នៅជិតជំរំជនភៀសខ្លួន Nuseirat និង ៩នាក់បានស្លាប់នៅក្នុងការធ្វើវាយលុកលើផ្ទះមួយ នៅក្នុងជំរំជនភៀសខ្លួន Jabalia។
ពុំមានការអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលទេ។
