សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៧ភាគរយ នៅឆ្នាំ២០២៤

2021/12/15 07:44:25 pm        639

ភ្នំពេញ៖ យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤ ។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពីយុទ្ធ សាស្រ្តស្តារ និងជម្រុញ​កំណើនសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា នាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាល​បានចាត់វិធានការចំនួន ១០ ជុំមក​ហើយ​ ដើម្បី​ជួយទប់​លំនឹង​សេដ្ឋកិច្ច ​ក្នុងនោះចាប់ពីឆ្នាំ ២០២២ តទៅ រាជរដ្ឋាភិបាល​លែង​អនុវត្តតាមវិធាន​ការ​បង្វិល​ជុំទៀតហើយ ​ដោយ​កញ្ចប់​ថវិកា​ទាំងអស់ត្រូវដាក់ចូលក្នុង​យុទ្ធសាស្រ្តស្តារ និងជម្រុញកំណើនឡើងវិញ​ ដែលយុទ្ធសាស្រ្តនេះ គឺជា​យុទ្ធសាស្រ្ត​មានលក្ខណៈប្រទាក់ក្រឡា ​និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម បន្តថា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការជម្រុញ​ដោះស្រាយ​លើ​គ្រប់​វិស័យ​នូវ​រាល់​បញ្ហាប្រឈម​នីមួយៗ ជាពិសេសវិស័យ​ដែល​ជាកំណើន​សេដ្ឋកិច្ចធំៗ, ក្នុងនោះ​ដើម្បី​អនុវត្តយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យ ​រាជរដ្ឋាភិបាល​នឹង ដាក់ចេញ​ជា​ផែនការ​សកម្មភាព​លម្អិត​ទៅលើក្រសួងស្ថាប័នពាក់ព័ន្ធ ​ដើម្បី​ជម្រុញឲ្យសម្រេចនូវកំណើន​ដូចដើមវិញ ក្នុង​រង្វង់ប្រមាណ ៧ភាគរយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។

ឯកឧត្តម ផាន់ ផល្លា បន្តថា ជុំវិញផែនការស្តារ និងអភិវឌ្ឍន៍សម្រាប់គម្រោងឆ្នាំ២០២២, ក្រៅពី​គម្រោងបោះផ្សាយលក់មូលបត្ររបស់រដ្ឋរាជរដ្ឋាភិបាលនឹងបន្តខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៦០០ លាន SDR ដែលកើនឡើង ១០០ លាន SDR បើធៀបឆ្នាំ ២០២១​ ដើម្បីយកថវិកានេះ​ទៅ​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ​ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចបន្ថែម។

ពាក់ព័ន្ធបំណុលនេះ ឯកឧត្តម បញ្ជាក់ថា ​បើតាមការវាយតម្លៃពី IMF, ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃធំៗផ្សេងទៀត មកដល់ពេលនេះបំណុល ដែលរាជរដ្ឋាភិបាលខ្ចី បើធៀបទៅនឹងប្រទេសផ្សេងៗ គឺកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm