វាត្រូវបានគេដឹងថា ក្រុមហ៊ុន Nippon Steel បានប្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ក្រុមហ៊ុនមានផែនការធ្វើការវិនិយោគដ៏ធំនៅក្នុងក្រុមហ៊ុនដែកថែប US Steel ប្រសិនបើការដេញថ្លៃរបស់ខ្លួនដើម្បីទទួលបានក្រុមហ៊ុនផលិតដែកថែបអាមេរិក ត្រូវបានអនុម័ត។ ផែនការទិញយក ត្រូវបានរារាំង កាលពីខែមករា ដោយលោកប្រធានាធិបតីTrump ដោយសារតែហេតុផលសន្តិសុខជាតិ។

កាលពីខែមុន លោកប្រធានាធិបតី Donald Trump បានណែនាំគណៈកម្មាធិការទទួលបបន្ទុកការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ធ្វើការត្រួតពិនិត្យឡើងវិញសន្តិសុខជាតិថ្មីអំពីកិច្ចព្រមព្រៀងដែលបានស្នើឡើង។
ប្រភពព័ត៌មានបាននិយាយថា ក្រុមហ៊ុន Nippon Steel បានបង្ហាញនៅក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ថា ក្រុមហ៊ុននឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន US Steel ប្រសិនបើផែនការរបស់ខ្លួនដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតដែកថែបដែលជាសាខារបស់ខ្លួនត្រូវបានអនុម័ត។ ចំនួនវិនិយោគ តាមសេចក្តីរាយការណ៍ថានៅតែកំពុងត្រូវបានចរចា។
ក្រុមហ៊ុន Nippon Steel បានសន្យារួចហើយនូវទឹកប្រាក់សរុបចំនួន២,៧ពាន់លានដុល្លារ ដើម្បីបង្កើតការងារ និងសម្រាប់ការវិនិយោគថ្មីលើទីតាំង និងឧបករណ៍នៅក្នុងក្រុមហ៊ុន US Steel។ តាមរយៈការបន្ថែមលើការវិនិយោគ ក្រុមហ៊ុនផលិតដែកថែបជប៉ុនមួយនេះ ទំនងជាមានបំណងទទួលបានការអនុម័តសម្រាប់ការដេញថ្លៃរបស់ខ្លួន។ លោក Trump ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តចុងក្រោយនៅថ្ងៃទី ៥ ខែមិថុនា ថាតើត្រូវអនុម័តលើកិច្ចព្រមព្រៀងនេះដែរឬយ៉ាងណា។
