សហភាពអឺរ៉ុប គ្រោងនឹងផ្តល់ជំនួយចំនួន ៤ ពាន់លានអឺរ៉ូ ដល់អេហ្ស៊ីប

2025/05/21 12:05:02 am        84

សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្តល់ជំនួយចំនួន ៤ ពាន់លានអឺរ៉ូ (៤,៥ ពាន់លានដុល្លារ) ដល់អេហ្ស៊ីប ក្នុងទម្រង់ជាប្រាក់កម្ចី ដើម្បីអនុញ្ញាតឲ្យទីក្រុងគែរបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ខ្លួន រួមជាមួយនឹងកម្មវិធីប្រាក់កម្ចីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលមានរួចហើយ។

កិច្ចព្រមព្រៀងបណ្ដោះអាសន្នស្តីពីជំនួយរបស់សហភាពអឺរ៉ុប ត្រូវបានឈានដល់រវាងក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលតំណាងឲ្យរដ្ឋជាសមាជិករបស់ប្លុក និងសភាអឺរ៉ុប។ ស្ថាប័នទាំងពីរ ត្រូវតែធ្វើកិច្ចព្រមព្រៀងជាផ្លូវការ មុនពេលការបញ្ចេញប្រាក់ដំបូង អាចត្រូវបានប្រកាស។ កាលពីដើមឆ្នាំមុន  មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានពង្រីកកញ្ចប់ប្រាក់កម្ចីឆ្នាំ ២០២២ សម្រាប់អេហ្ស៊ីបពី ៣ ពាន់លានដុល្លារទៅ ៨ ពាន់លានដុល្លារ ដើម្បីជួយប្រទេសនេះ គ្រប់គ្រងបញ្ហាប្រឈមសេដ្ឋកិច្ច ចំពេលមានអស្ថិរភាពក្នុងតំបន់។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា ការដំឡើងប្រាក់កម្ចីអឺរ៉ុបសម្រាប់អេហ្ស៊ីប នឹងត្រូវបាន «ផ្សារភ្ជាប់ទៅនឹងវឌ្ឍនភាពគួរឲ្យពេញចិត្ត ជាមួយនឹងការអនុវត្តកម្មវិធីទាំងពីររបស់ IMF»។

សហភាពអឺរ៉ុប និងទីក្រុងគែរ ក្នុងខែមីនា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលរួមបញ្ចូលជំនួយហិរញ្ញវត្ថុចំនួន ៥ពាន់លានអឺរ៉ូ ដែលក្នុងនោះមួយពាន់លានដំបូង ត្រូវបានផ្តល់ឲ្យ ក្នុងខែបន្ទាប់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm