អ៊ីរ៉ង់កំពុងពិនិត្យសំណើសម្រាប់ការចរចានុយក្លេអ៊ែរជុំទី ៥

2025/05/21 12:20:58 am        89

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅថ្ងៃអង្គារនេះថា អ៊ីរ៉ង់បានទទួល និងកំពុងពិនិត្យមើលសំណើសម្រាប់កិច្ចចរចានុយក្លេអ៊ែរជុំទី៥ ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ជាមួយក្រុងតេអេរ៉ង់ កំពុងខិតជិតមកដល់ ខណៈដែលសំណើចុងក្រោយត្រូវបានផ្តល់ ដោយបន្ថែមថា ប្រជាជនអ៊ីរ៉ង់ ត្រូវ «ផ្លាស់ទីឲ្យបានលឿន បើមិនដូច្នេះទេ អ្វីដែលអាក្រក់នឹងកើតឡើង»។

លោកប្រធានាធិបតីអាមេរិក បានព្រមានម្តងហើយម្តងទៀតថា អ៊ីរ៉ង់នឹងត្រូវទម្លាក់គ្រាប់បែក ហើយប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើខ្លួនមិនឈានដល់ការសម្របសម្រួល ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែរ ដែលមានជម្លោះរបស់ខ្លួន។

មន្ត្រីអ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មារ៉យទ័រថា កិច្ចចរចាបន្ទាប់ អាចប្រព្រឹត្ត ទៅនៅចុងសប្តាហ៍ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី បើទោះបីជា បញ្ហានេះ នៅតែត្រូវបញ្ជាក់ក៏ដោយ។

ទោះបីជាអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងបន្តការចរចា ប៉ុន្តែកិច្ចចរចា នៅតែស្ថិតក្នុងភាពរង្គោះរង្គើ ខណៈដែលទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប៉ះទង្គិចគ្នាលើបញ្ហានៃចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលមានកម្រិតផលិតអាវុធនុយក្លេអ៊ែរបាន។

លោក Majid Takht-Ravanchi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់ទៀត បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សា នឹងបរាជ័យ ប្រសិនបើក្រុងវ៉ាស៊ីនតោនទទូចថា ទីក្រុងតេអេរ៉ង់ ត្រូវតែជៀសវាងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលសហរដ្ឋអាមេរិកនិយាយថា ជាផ្លូវដែលអាចធ្វើទៅបាន ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ។

ទីក្រុងតេអេរ៉ង់ និយាយថា កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងសន្តិភាពទាំងស្រុង។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm