លោកអគ្គលេខាធិការ Mark Rutte បានប្រាប់អ្នកសារព័ត៌មានថា អង្គការណាតូ (NATO) ជឿជាក់ថា ការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ១៩ ខែឧសភា រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា «សញ្ញាល្អ»។
ប្រធានអង្គការណាតូ បាននិយាយ នៅពេលមកដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិកថា៖««សូមថ្លែងអំណរគុណចំពោះការពិតដែលថា ឥឡូវនេះ ជនជាតិអាមេរិក កំពុងកាន់តំណែងនេះ តួនាទីដឹកនាំនេះ។ ខ្ញុំគិតថា វាគឺជាសញ្ញាល្អដែលការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ។ ការធ្វើបែបនេះ គឺជាការល្អ និងវិជ្ជមាន ដែលប្រធានាធិបតីអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទនេះភ្លាមៗ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងក្រុមមេដឹកនាំអឺរ៉ុប»។

ក្នុងពេលជាមួយគ្នានេះ លោក Rutte មិនបានឆ្លើយតបនឹងសំណួរថាហេតុអ្វីបានជាប្រធានាធិបតីអាមេ រិក មិន«បង្កើនសម្ពាធលើរុស្ស៊ី»។ លោកបានចង្អុលបង្ហាញថា៖ «ខ្ញុំមិនចង់ផ្តល់ការអត្ថាធិប្បាយអំពីការវិវឌ្ឍ ជារៀងរាល់ថ្ងៃនេះទេ។
កាលថ្ងៃទី ១៩ ខែឧសភា លោក ពូទីន និង លោក ត្រាំ បានសន្ទនាតាមទូរស័ព្ទអស់រយៈពេលជាង ២ ម៉ោង។ ពួកគេភាគច្រើនពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីក្រោយមកបានសរសើរការសន្ទនារបស់លោក ជាមួយប្រធានាធិបតីអាមេរិក ដោយហៅការពិភាក្សានេះថា«ផ្តល់លទ្ធផលវិជ្ជមាន»។
