យោងតាមក្រុមមន្រ្តីការទូតនិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា បណ្តាប្រទេសសហភាពអឺរ៉ុប បានបើកភ្លើងខៀវក្នុងការដកចេញទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ពីរុស្ស៊ី ដើម្បីជួយប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ស្តាប្រទេសឡើងវិញ ក្រោយការដួលរលំទៅរបស់លោក Bashar al-Assad ។
ក្រុមឯកអគ្គរដ្ឋទូតមកពីរដ្ឋជាសមាជិកចំនួន ២៧របស់សហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងដំបូងសម្រាប់ចំណាត់ការមួយនេះ ដែលគួរត្រូវបានបង្ហាញជាផ្លូវការនៅក្នុងជំនួបរដ្ឋមន្រ្តីការបរទេសនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាពេលក្រោយនៅថ្ងៃអង្គារនេះ ។
កិច្ចព្រមព្រៀងនេះ នឹងកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា ពួកគេនឹងដកចេញទណ្ឌកម្មទាំងអស់ ដែលបានដាក់លើទីក្រុងដាម៉ាស ។
ធ្វើសេចក្តីរាយការណ៍ពីទីស្នាក់ការកណ្តាលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល លោក Hashem Ahelbarra គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera បានចាត់ទុកកិច្ចព្រមព្រៀងរាយត្រូវបានគេការណ៍នេះថា ជាការអភិវឌ្ឍដ៏សំខាន់មួយ ។
លោកនិយាយថា វាគឺជាការទទួលស្គាល់លើកដំបូងទាំងអស់គ្នាថា សហភាពអឺរ៉ុបទទួលស្គាល់អាជ្ញាធរដែលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរីនាពេលបច្ចុប្បន្ននេះ ហើយនិងតម្រូវការហិរញ្ញវត្ថុ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យល្អប្រសើរឡើងស្តង់ដាររស់នៅរបស់ប្រជាពលរដ្ឋនៅស៊ីរី ៕