លោកស្រី Kallas សង្ឃឹមថា រដ្ឋមន្ត្រី EU ព្រមព្រៀងដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី

2025/05/21 02:55:02 am        61


ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះ បាននិយាយថា លោកស្រីសង្ឃឹមថា រដ្ឋមន្ត្រីដែលជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នឹងឈានដល់កិច្ចព្រមព្រៀង ស្តីពីការដកទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសស៊ីរី។

លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំនេះថា៖ «សម្រាប់ប្រទេសស៊ីរី ខ្ញុំសង្ឃឹមថា យើងនឹងព្រមព្រៀងដកទណ្ឌកម្មសេដ្ឋកិច្ច នៅថ្ងៃនេះ»។ លោកស្រីបានព្រមានថា អឺរ៉ុបត្រូវផ្តល់ឱកាសឲ្យស៊ីរីមានស្ថិរភាព ឬបើមិនដូច្នោះទេ ប្រឈមនឹងហានិភ័យឲ្យប្រទេសនេះបញ្ចប់ក្នុងស្ថានភាពដូចនៅអាហ្វហ្គានីស្ថាន។

ក្រុមមន្ត្រីបានលើកឡើងថា បណ្ដារដ្ឋមន្ត្រីកំពុងពិចារណាលើការសម្រេចផ្នែកនយោបាយ ក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ច ខណៈដែលបន្តរក្សាទណ្ឌកម្ម ទាក់ទងនឹងរបបរបស់ប្រធានាធិបតីដែលត្រូវបានទម្លាក់ចេញពីអំណាច គឺលោក Bashar al-Assad និងដាក់ចេញនូវវិធានការប្រឆាំងនឹងអ្នករំលោភសិទ្ធិមនុស្ស។

អ្នកការទូតបានប្រាប់ថា នៅព្រឹកថ្ងៃអង្គារនេះ ឯកអគ្គរដ្ឋទូតបានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ស្តីពីកិច្ចព្រមព្រៀងនយោបាយ ដើម្បីដកទណ្ឌកម្មសេដ្ឋកិច្ច ដោយកត់សម្គាល់ថា ការសម្រេចចុងក្រោយ គឺអាស្រ័យលើរដ្ឋមន្ត្រី។

លោកស្រី Kallas បាននិយាយថា៖ «វាគឺច្បាស់ណាស់ថា យើងចង់ឲ្យទីនោះមានការងារ និងឱកាសចិញ្ចឹមជីវិតដ៏ល្អប្រសើរ សម្រាប់ប្រជាជន (នៅក្នុងប្រទេសស៊ីរី) ដើម្បីឲ្យប្រទេសនេះនឹងកាន់តែមានស្ថិរភាពបន្ថែមទៀត»។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់ EU នេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងបញ្ជាឲ្យដកទណ្ឌកម្មលើប្រទេសស៊ីរី៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm