កិច្ចសន្ទនារវាងលោក Trump-Putin ស្ដីពីសង្រ្គាម ជាការវាយប្រហារធំមួយទៀតដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត

2025/05/21 05:14:41 pm        126

សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ដែលបានចំណាយពេលច្រើនខែយកឈ្នះចិត្តលោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យដើរតាមបុព្វហេតុរបស់ពួកគេនៅក្នុងសង្រ្គាមដែលចាប់ផ្តើមដោយរុស្ស៊ីនោះ ពេលនេះហាក់ដូចជាត្រូវត្រលប់ទៅចំណុចចាប់ផ្ដើមវិញ។

នៅក្នុងកិច្ចសន្ទនា ២ម៉ោងជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ លោក Trump បានទម្លាក់ចោលនូវការទទូចពីមុនរបស់លោកលើបទឈប់បាញ់គ្មានលក្ខខណ្ឌ ៣០ថ្ងៃ ដែលលោកសង្ឃឹមថា នឹងចាប់ផ្តើមនូវអ្វីដែលបានសន្យាស្ដីពីកិច្ចចរចាសន្តិភាពដ៏វែងឆ្ងាយ។ លោក Trump ក៏ផ្តល់សញ្ញាថា សង្រ្គាមដែលលោកធ្លាប់សន្យាថានឹងបញ្ចប់ក្នុងពេល ២៤ម៉ោងនោះ គឺមិនមែនជាកិច្ចការសម្រាប់លោកដោះស្រាយទៀតទេ នៅក្នុងសារមួយដែលធ្វើឱ្យអ៊ុយក្រែន ងាយរងគ្រោះ និងសម្ព័ន្ធមិត្តរបស់ខ្លួនព្រួយបារម្ភ។

ទាំងអស់នេះជាការវាយប្រហារដ៏ធំមួយផ្សេងទៀតចំពោះទីក្រុងគីវ ដែលមិនដល់ ៣ខែផងបន្ទាប់ពីសាធារណៈជនរបស់លោក Trump បានខកចិត្តចំពោះសន្យាគ្មានរូបរាង រួមជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។ ចាប់តាំងពីពេលនោះមក មេដឹកនាំអឺរ៉ុប បានព្យាយាមជួសជុលទំនាក់ទំនង និងទទួលបានគំនិតផ្តួចផ្តើមឡើងវិញ។

ប៉ុន្មានសប្តាហ៍មុនការសន្ទនាតាមទូរសព្ទនោះ លោក Trump បានគំរាមថានឹងដាក់ទណ្ឌកម្មកាន់តែតឹងលើរុស្ស៊ី ប្រសិនបើមិនបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាព។ ប៉ុន្តែវិធីសាស្រ្ត "តឹងរ៉ឹង" នោះបានបាត់បង់ហើយសម្រាប់ពេលនេះ ជំនួសមកវិញដោយ "ការលួងលោម" នៃភាពជាដៃគូសេដ្ឋកិច្ចជាមួយអាមេរិកទៅវិញ ប្រសិនបើ និងនៅពេលដែលសង្រ្គាមបានបញ្ចប់។

នៅពេលលោក Trump បានសង្ខេបប្រាប់មេដឹកនាំអឺរ៉ុប រួមទាំងលោក Zelenskiy ផងដែរ ក្រោយការពិភាក្សាតាមទូរសព្ទជាមួយលោក Putin បញ្ចប់ មនុស្សម្នាក់ដែលដឹងពីការពិភាក្សាបានពិពណ៌នាប្រតិកម្មចំពោះជំហរប្រែប្រួលរបស់លោក Trump ថាជា "រឿងដ៏ភ្ញាក់ផ្អើល"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm