អាមេរិក ចំណាយ ១០ម៉ឺនដុល្លារ រៀងរាល់ថ្ងៃសម្រាប់ជនអន្តោប្រវេសន៍ នៅមន្ទីរឃុំឃាំង Guantanamo

2025/05/21 10:27:48 am        65

ព្រឹទ្ធសមាជិកអាមេរិក លោក Gary Peters បាននិយាយក្នុងអំឡុងសវនាការសភាកាលថ្ងៃអង្គារ (២០ ឧសភា) ថា ការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកនៅគុយបា ឈ្មោះ គ័នតាណាមូ បេ (Guantanamo Bay) របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីឃុំឃាំងជនអន្តោប្រវេសន៍ ហាក់ដូចជាត្រូវចំណាយប្រាក់ ១០០.០០០ដុល្លារ ក្នុងមួយថ្ងៃសម្រាប់អ្នកជាប់ឃុំម្នាក់ៗ។

លោក Peters សមាជិកបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៃគណៈកម្មាធិការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាលរបស់ព្រឹទ្ធសភា បានចោទសួររដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem ពីការចំណាយខ្ពស់ខ្លាំងដែលលើសពីតួលេខ ១៦៥ដុល្លារក្នុងមួយថ្ងៃ នៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍ធម្មតារបស់អាមេរិក។ លោក Peters ក៏ចោទសួរថា ហេតុអ្វីបានជាអ្នកជាប់ឃុំ ត្រូវបញ្ជូនទៅមូលដ្ឋានទ័ពជើងទឹកអាមេរិកក្នុងប្រទេសគុយបាមួយនោះ ប៉ុន្តែបែរជាពលរដ្ឋបង់ពន្ធអាមេរិកជាអ្នកចំណាយទៅវិញ។

លោក Peters បាននិយាយថា "អាមេរិកចំណាយ ១០០.០០០ដុល្លារក្នុងមួយថ្ងៃ ដើម្បីឃុំមនុស្សម្នាក់នៅមូលដ្ឋាន Guantanamo ក្នុងគុយបា ឬក៏អាចបញ្ជូនពួកគេមកវិញ ឃុំនៅសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹម ១៦៥ដុល្លារក្នុងមួយថ្ងៃ"។

សេតវិមានស្នើបង្កើនថវិកាយ៉ាងច្រើនសម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍ ខណៈខ្លួនព្យាយាមសម្រេចគោលដៅរបស់លោក Trump ក្នុងការនិរទេសទ្រង់ទ្រាយធំ។ ក្នុងខែនេះ រដ្ឋបាលបានស្នើឱ្យសភាអនុម័តថវិកាបន្ថែម ៤៤ពាន់លានដុល្លារ សម្រាប់ក្រសួងសន្តិសុខមាតុភូមិក្នុងឆ្នាំសារពើពន្ធ ២០២៦ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា។ លោកស្រី Noem ដែលបង្ហាញខ្លួននៅមុខគណៈកម្មាធិការសភាដើម្បីការពារសំណើថវិកានោះ បាននិយាយថា លោកស្រីមិនបានដឹងពីការចំណាយប្រចាំថ្ងៃសម្រាប់ជនអន្តោប្រវេសន៍នៅមន្ទីរ Guantanamo Bay នោះទេ៕

អត្ថបទដែលទាក់ទង

ការតវ៉ាប្រឆាំងក្រុមហាម៉ាស នៅភាគខាងត្បូងដែនដីហ្កាហ្សា បានបន្តកើតឡើងឈានចូលដល់ថ្ងៃទីបី
2025/05/22 11:25:57 am       
អូម៉ង់ បញ្ជាក់ជុំថ្មីនៃការចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់ ទោះមានជម្លោះការចម្រាញ់អ៊ុយរ៉ានីញ៉ូមក៏ដោយ
2025/05/22 11:16:02 am        1
[UPDATE] ប្រភពបាននិយាយថា បុគ្គលដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតអ៊ីស្រាអែលត្រូវបានបាញ់សម្លាប់នៅ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី
2025/05/22 11:11:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាប្រឆាំងក្រុមហាម៉ាស នៅភាគខាងត្បូងដែនដីហ្កាហ្សា បានបន្តកើតឡើងឈានចូលដល់ថ្ងៃទីបី

2025/05/22 11:25:57 am
​អូម៉ង់ បញ្ជាក់ជុំថ្មីនៃការចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់ ទោះមានជម្លោះការចម្រាញ់អ៊ុយរ៉ានីញ៉ូមក៏ដោយ
2025/05/22 11:16:02 am
​[UPDATE] ប្រភពបាននិយាយថា បុគ្គលដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតអ៊ីស្រាអែលត្រូវបានបាញ់សម្លាប់នៅ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី
2025/05/22 11:11:15 am
​ពលរដ្ឋនៅតាមមូលដ្ឋាន បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារជំងឺកូវីដ-១៩ថ្មី
2025/05/22 11:00:30 am
​យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលស៊ីបគោលដៅជាច្រើនគ្រាប់
2025/05/22 11:00:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/21 02:06:56 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am