មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ ទំនងជាមិនជោគជ័យទេ

2025/05/21 10:31:24 am        59

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា លោកមិនរំពឹងថា ការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេអេរ៉ង់ នឹងឈានដល់ការសម្រេចបាននោះទេ ខណៈទីក្រុងវ៉ាស៊ីនតោន ពង្រឹងលក្ខខណ្ឌរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងមួយ។

លោកបាននិយាយនៅលើគេហទំព័ររបស់លោកថា   ក្នុងអំឡុងពេលអតីតប្រធានាធិបតីលោក Ebrahim Raisi មានការចរចាដោយប្រយោលដែលមិនមានលទ្ធផលអ្វីនោះទេ ហើយឥឡូវនេះពួកលោកក៏សង្ស័យចំពោះការឈានដល់ការសន្និដ្ឋានមួយ ហើយពួកលោកមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ។

ថ្លែងទៅកាន់ក្រុមអ្នកចរចាជាមួយអាមេរិក លោក Khamenei បានហៅការទាមទាររបស់អាមេរិកដែលថាអ៊ីរ៉ង់មិនអាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ថាជាកំហុសធំ ដោយនិយាយថា ទីក្រុងតេអេរ៉ង់ នឹងមិនរង់ចាំការអនុញ្ញាតពីអាមេរិកឡើយ។

មន្ត្រីអាមេរិកបានបញ្ជូនសញ្ញាចម្រុះអំពីថាតើពួកគេនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬយ៉ាងណា។ អ៊ុយរ៉ានីញ៉ូម គឺជាឥន្ធនៈនុយក្លេអ៊ែរ ដែលអាចប្រើសម្រាប់ផលិតគ្រាប់បែក ប្រសិនបើត្រូវបានចម្រាញ់ឈានដល់កម្រិតខ្ពស់។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារប្រទេសអ៊ីរ៉ង់ ប្រសិនបើខ្លួនមិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែលោកមិនបានបដិសេធដាច់ខាតនូវសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេ នៅពេលនិយាយឡើងវិញនូវការគំរាមកំហែងនោះ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

របាយការណ៍៖ ចោរព័ត៌មានវិទ្យា បានលួចទិន្នន័យយ៉ាងច្រើនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក
2025/05/22 10:46:33 am        1
[BREAKING NEWS ]ប្រភពបាននិយាយថា បុគ្គលដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតអ៊ីស្រាអែល ត្រូវបានបាញ់សម្លាប់នៅ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី
2025/05/22 10:18:23 am        1
មនុស្សម្នាក់បានស្លាប់ និង៥០.០០០នាក់ ជាប់ក្នុងទឹកជំនន់នៅភាគខាងកើតប្រទេសអូស្ត្រាលី
2025/05/22 09:52:55 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍៖ ចោរព័ត៌មានវិទ្យា បានលួចទិន្នន័យយ៉ាងច្រើនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក

2025/05/22 10:46:33 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
2025/05/22 10:31:55 am
​សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់
2025/05/22 10:29:09 am
​ព្រះមហាក្សត្រ៖ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និង​ប្រកប​ដោយ​ថាមពលខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន
2025/05/22 10:19:18 am
​[BREAKING NEWS ]ប្រភពបាននិយាយថា បុគ្គលដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតអ៊ីស្រាអែល ត្រូវបានបាញ់សម្លាប់នៅ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី
2025/05/22 10:18:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/21 02:06:56 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am