ការសិក្សា៖ ភាគច្រើននៃស្រុករបស់ឥណ្ឌា ប្រឈមហានិភ័យខ្ពស់នៃរលកកម្ដៅដ៏គ្រោះថ្នាក់

2025/05/21 10:35:51 am        42

ការសិក្សាមួយបានរកឃើញថា តួលេខជិត ៦០% នៃស្រុករបស់ឥណ្ឌា ដែលជាជម្រករបស់ប្រជាជនចំនួន ៣ ភាគ ៤ ប្រឈមនឹងហានិភ័យ "ខ្ពស់" ទៅ "ខ្ពស់ខ្លាំង" ពីកម្ដៅដ៏គ្រោះថ្នាក់ ជាមួយនឹងការកើនឡើងនៃសីតុណ្ហភាពពេលយប់ និងសំណើមខ្ពស់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាព។

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ (២០ ឧសភា) ដោយក្រុមប្រឹក្សាថាមពល បរិស្ថាន និងទឹក (CEEW) មានមូលដ្ឋាននៅទីក្រុងញូវដេលី បានវិភាគទិន្នន័យអាកាសធាតុ សុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគណនាពិន្ទុហានិភ័យកម្ដៅ។

ការសិក្សារកឃើញថា "ប្រហែល ៥៧% នៃស្រុកឥណ្ឌា ដែលជាជម្រកសម្រាប់ ៧៦% នៃចំនួនប្រជាជនសរុបរបស់ឥណ្ឌាទាំងមូល បច្ចុប្បន្នមានហានិភ័យ "ខ្ពស់" ទៅ "ខ្ពស់ខ្លាំង" នៃកម្ដៅដ៏អាក្រក់ ជាមួយនឹងហានិភ័យកម្ដៅនៅក្នុងរដ្ឋធានីញូវដែលី ស្ថិតក្នុងចំណោមខ្ពស់បំផុត។

ការសិក្សានេះកើតឡើង ខណៈផ្នែកខ្លះនៃភាគខាងជើងឥណ្ឌា បន្តជួបប្រទះនឹងរលកកម្ដៅ និងស្ថានភាពរលកកម្ដៅធ្ងន់ធ្ងរ។ មនុស្សរាប់ពាន់លាននាក់នៅទូទាំងអាស៊ីខាងត្បូង កំពុងប្រឈមមុខនឹងសីតុណ្ហភាពកើនឡើងរៀងរាល់ឆ្នាំ នៅក្នុងនិន្នាការមួយដែលអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែអាក្រក់ទៅៗដោយបម្រែបម្រួលអាកាសធាតុ ជំរុញដោយមនុស្ស។

ការសិក្សាក៏បង្ហាញពីការកើនឡើងនៃសំណើម នៅទូទាំងភាគខាងជើងឥណ្ឌា រួមទាំងតំបន់ដែលធ្លាប់តែស្ងួតហួតហែង ដែលធ្វើអោយភាពតានតឹងកម្ដៅលើរាងកាយមនុស្សកាន់តែអាក្រក់ ដោយសារបន្ថយដំណើរការបែកញើស និងធ្វើឱ្យពិបាកបញ្ចេញកម្ដៅពីខ្លួនប្រាណ នៅពេលសីតុណ្ហភាពកើនឡើង៕

អត្ថបទដែលទាក់ទង

លោក Trump៖ សហរដ្ឋអាមេរិក បានជួយដោះស្រាយជម្លោះរវាងប្រទេសកុងហ្គោ និងរ៉្វាន់ដា
2025/05/22 12:02:04 pm        1
រដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលយកយន្តហោះ Boeing 747 ពីប្រទេសកាតាសម្រាប់លោកTrumpប្រើប្រាស់
2025/05/22 11:59:49 am        1
ប្រមុខ WHO ព្រមានថា ប្រព័ន្ធសុខាភិបាលតំបន់សង្រ្គាមហ្កាហ្សា អាក្រក់ហួសពីចំណុចទប់ទល់លែងបាន
2025/05/22 11:57:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ ក្រុមហ៊ុនវិនិយោគជាង២០០បន្ថែមនៅព្រះសីហនុ ជាសមិទ្ធផលកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

2025/05/22 12:27:24 pm
​សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
2025/05/22 12:15:03 pm
​លោក Trump៖ សហរដ្ឋអាមេរិក បានជួយដោះស្រាយជម្លោះរវាងប្រទេសកុងហ្គោ និងរ៉្វាន់ដា
2025/05/22 12:02:04 pm
​រដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលយកយន្តហោះ Boeing 747 ពីប្រទេសកាតាសម្រាប់លោកTrumpប្រើប្រាស់
2025/05/22 11:59:49 am
​ប្រមុខ WHO ព្រមានថា ប្រព័ន្ធសុខាភិបាលតំបន់សង្រ្គាមហ្កាហ្សា អាក្រក់ហួសពីចំណុចទប់ទល់លែងបាន
2025/05/22 11:57:18 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/21 02:06:56 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am