មជ្ឈមណ្ឌលវាយកូនបាល់ US Open ប្រកាសគម្រោងជួសជុលកែលម្អឡើងវិញតម្លៃ ៨០០ លានដុល្លារ

2025/05/21 06:36:20 pm        113

មជ្ឈមណ្ឌលកីឡាវាយកូនបាល់ Billie Jean King National Tennis Centre ដែលជាទឹកដីរៀបចំការប្រកួត Grand Slam, US Open បានប្រកាសពីគម្រោងជួសជុលកែលម្អរបស់ខ្លួន ដែលចំណាយទុនប្រមាណ ៨០០ លានដុល្លារអាមេរិក នេះបើតាមការប្រកាសរបស់សមាគមកីឡាវាយកូនបាល់អាមេរិក USTA។

         គម្រោងផែនការមេនៃការជួសជុលកែលំអ ក៏បានបូកបញ្ជូលការពង្រីកកៅអីទស្សនានៃកីឡដ្ឋានធំ Arthur Ashe បន្ថែម ២០០០ កៅអីនៃចំនួនចាស់ ២៣៧៧១ ជាកីឡដ្ឋានវាយកូនបាល់ធំបំផុតលើលោក។

         ក្រៅពីនោះ ក៏មានការលម្អច្រកផ្លូវចូល បន្ថែមហេដ្ឋារចនាសម្ព័ន្ធខាងក្នុងសម្រាប់អ្នកគាំទ្រ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។

         ចំណែកតារាងប្រកួតខាងក្រៅហៅថា Flushing Meadows ដែលមានច្រើនតារាងនោះ ក៏ត្រូវធ្វើការកែលម្អពង្រីកបន្ថែមផ្នែកខាងក្នុង និងខាងក្រៅផងដែរ។

USTA មានបំណងផ្តល់មូលនិធិដល់គម្រោងជួសជុលដោយខ្លួនឯង ជាមួយនឹងការងារដែលត្រូវធ្វើក្នុងដំណាក់កាលនៃការប្រកួត ដើម្បីកាត់បន្ថយការរំខាន ហើយសង្ឃឹមថានឹងបញ្ចប់បាននៅឆ្នាំ ២០២៧។

         កីឡដ្ឋាន Louis Armstrong ដែលផ្ទុកទស្សនិកជនច្រើនជាង ១៤០០០ បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ដើម្បីជំនួសកីឡដ្ឋានឆ្នាំ ១៩៧៨ ដែលមានឈ្មោះដូចគ្នា ដោយមានដំបូលអាចបើកបិទបាន។

ព្រឹត្តិការណ៍ US Open បានស្វាគមន៍អ្នកគាំទ្រច្រើនជាងមួយលាននាក់ ដែលជាកំណត់ត្រាមួយក្នុងឆ្នាំ ២០២៤ ។ ឆ្នាំនេះដែរ US Open បានពង្រីកដល់ការប្រកួតបន្ថែមមួយថ្ងៃដល់ ១៥ ថ្ងៃសម្រាប់ឆ្នាំ ២០២៥ នេះ ដែលគេរំពឹថានឹងទាក់ទាញអ្នកចូលរួម ៧០០០០ នាក់ថែមទៀត៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm