សហរដ្ឋអាមេរិកបានទទួលរបាយការណ៍ចារកម្មថ្មីដែលបង្ហាញថាអ៊ីស្រាអែលកំពុងរៀបចំការវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ សូម្បីតែរដ្ឋបាលលោក Trump បាននិងកំពុងបន្តកិច្ចព្រមព្រៀងការទូតជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ នេះបើតាមក្រុមមន្ត្រីអាមេរិកជាច្រើនរូប ដែលបានដឹងព័ត៌មានចារកម្មចុងក្រោយបានប្រាប់ទូរទស្សន៍ CNN ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា ការវាយប្រហារមួយនឹងជាការបំបែកបំបាក់ជាមួយប្រធានាធិបតីលោក Donald Trump ។ វាក៏អាចប្រថុយនឹងការបញ្ចៀសជម្លោះក្នុងតំបន់កាន់តែរាលដាលនៅមជ្ឈិមបូព៌ា វាជាអ្វីមួយដែលអាមេរិក បានព្យាយាមជៀសវាងចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងភាពតានតឹងដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៣ ។

ក្រុមមន្ត្រីបានព្រមានថា គេមិនច្បាស់ថាមេដឹកនាំអ៊ីស្រាអែល បានសម្រេចចិត្តចុងក្រោយឬយ៉ាងណានោះទេ ហើយថាតាមពិត មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកពីលទ្ធភាពដែលអ៊ីស្រាអែលនឹងធ្វើនៅទីបំផុត។ ថាតើការវាយប្រហាររបស់អ៊ីស្រាអែល និងរបៀបណានឹងអាស្រ័យលើអ្វីដែលខ្លួនគិតចំពោះការចរចារបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតេអេរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

បុគ្គលម្នាក់ទៀតដែលបានដឹងពីចារកម្មអាមេរិកអំពីបញ្ហានេះ បាននិយាយថា ប៉ុន្តែឱកាសនៃការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
អ៊ីរ៉ង់ និងអ៊ីស្រាអែល បានវាយប្រហារតបតគ្នាកាកាលពីខែមេសា និងខែតុលា ឆ្នាំមុន ដែលបានបង្កឲ្យមានភាពតានតឹងដ៏ខ្លាំងក្លាបំផុត រវាងគូប្រជែងក្នុងតំបន់ទាំងពីរនៅមជ្ឈិមបូព៌ា៕