អ៊ីស្រាអែល ព្រមានវាយដណ្តើមកាន់កាប់ហ្កាហ្សាបន្ថែមទៀត ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ

2025/05/21 06:57:36 pm        324

ប្រមុខបញ្ជាការកងកម្លាំងការពារ IDF របស់អ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Eyal Zamir បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃអង្គារ (២០ ឧសភា) ថា យោធាអ៊ីស្រាអែល បានត្រៀមខ្លួនវាយដណ្តើមយកទឹកដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ប្រសិនបើក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ថ្នូរសេសសល់ ដែលកំពុងជាប់ឃុំទេនោះ។

លោក Zamir បានចេញឱសានវាទបែបនេះ បន្ទាប់ពីការវាយតម្លៃស្ថានភាព និងដំណើរចុះពិនិត្យនៅដែនដីហ្កាហ្សា ប៉ុន្មានថ្ងៃក្រោយយុទ្ធនាការវាយលុកថ្មីដ៏ធំមួយ ដែលតាមរយៈនោះ អ៊ីស្រាអែលព្យាយាមវាយប្រហារក្រុមហាម៉ាស និងដណ្តើមកាន់កាប់ និងគ្រប់គ្រងទឹកដី ខណៈជម្លៀសជនជាតិប៉ាឡេស្ទីនពីភាគខាងជើងហ្កាហ្សា ទៅកាន់ភាគខាងត្បូង។

ប្រតិបត្តិការយោធានេះត្រូវបានចាប់ផ្តើម ស្របពេលមានការចរចាក្នុងប្រទេសកាតា សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរសេសសល់ ដែលបានចាប់ផ្តើមឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីការដោះលែងចំណាប់ថ្នូរជនជាតិអាមេរិក-អ៊ីស្រាអែល ឈ្មោះ Edan Alexander។

អ៊ីស្រាអែលធ្លាប់បានព្រមានរួចហើយថា ខ្លួននឹងបើកការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវឈានដល់ទេនោះ បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅតំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន។ របាយការណ៍ដំបូងបង្ហាញថា ការចរចាថ្មីកំពុងដំណើរទៅក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែក៏នៅតែជាប់គាំងមិនទៅមុខទេក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm