សម្ដេចធិបតី៖ ការអប់រំសំខាន់បំផុតគឺ «គ្រូ និងសិស្ស» ព្រោះគុណភាពនៃការសិក្សាអាចធ្វើទៅបានអាស្រ័យលើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស

2025/05/21 08:48:55 pm        303

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ការអប់រំ សំខាន់បំផុត គឺ “គ្រូ និងសិស្ស” ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យលើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ។ បន្ថែមពីនេះ យើងសុខចិត្តប្រឈមក្នុងការពង្រីកគ្រូដែលមានគុណភាព ស្ថិតនៅកម្រិតល្បឿនយឺត ប្រសើរជាងពង្រីកគ្រូច្រើន តែមិនមានគុណភាព និងគុណវុឌ្ឍច្បាស់លាស់។ ដូចនេះ យើងឈរលើលើភាពបត់បែន តែត្រូវឈរលើគុណភាព និងនិយាមការច្បាស់លាស់ក្នុងការជ្រើសរើសគ្រូ និងបំពេញបន្ថែមឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។

ភ្ជាប់នឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូខាងលើ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញការអានរបស់យុវជន តាមរយៈការបង្កើតយុទ្ធនាការ និងទិវាជាតិអំណាន ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងធ្វើជាបន្តបន្ទាប់នាពេលកន្លងមក ដែលការណ៍នេះនឹងបង្កើននូវទម្លាប់នៃការសិក្សា ហើយនឹងជួយឱ្យមានបំណិនលើការត្រិះរិះ និងថ្លឹងថ្លែង ដោយចំណេះដឹងពិតប្រាកដ។ ក្នុងន័យនេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យមានការចងក្រងស្នាដៃ និងនិក្ខេបបទបញ្ចប់ការសិក្សា ការសិក្សាស្រាវជ្រាវ និងប្រវត្តិសាស្ត្រផ្សេងៗ ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សិស្ស និស្សិតជំនាន់ក្រោយបានបន្តសិក្សា ស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ ហើយអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរស្របតាមបរិការថ្មីៗផងដែរ។

បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ការរំពឹងទុក និងសង្ឃឹមថាកូនខ្មែរ នឹងខិតខំរៀបចំការសិក្សាស្រាវជ្រាវ និងចងក្រងស្នាដៃ និងរបកគំហេីញនានា ពិសេសប្រវត្តិសាស្ត្រខ្មែរ ដែលចេញពីកូនខ្មែរឱ្យបានច្រេីន ដើម្បីតម្កល់ទុកក្នុងប្រទេស និងផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយៗ។ ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យគ្រប់ក្រសួង/ស្ថាប័នជំនាញទាំងអស់ ខិតខំចងក្រង និងថែរក្សាឯកសារ ដើម្បីបន្សល់ទុកសម្រាប់មន្ត្រីជំនាន់ក្រោយៗបានសិក្សាស្វែងយល់ ក៏ដូចជាយកទៅបំពេញការងារឱ្យកាន់តែប្រទាក់ក្រឡា និងកាន់តែល្អប្រសើរ ដើម្បីរក្សាបាននូវនិរន្តភាពនៃបទដ្ឋានការងារ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តរួម ចំណែកដល់ការលើកកម្ពស់គុណភាព និងសមត្ថភាពរបស់វិស័យអប់រំនៅកម្ពុជា ដល់ក្រសួងអប់រំ យុវជន និងកីឡា៖ ១/ ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដាសាលាគរុកោសល្យគំរូ» ។ ២/ ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្រ្តថ្មី នៃការបង្រៀន, ការរៀន និងការវាយតម្លៃ ដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និង ភាពច្នៃប្រឌិតខ្ពស់ ។ ៣/ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀន តាមរយៈ ការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និង ការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្តុះបណ្តាលនាយកសាលាគ្រប់កម្រិត។ និង ៤/ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសារធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លងអាជីពគ្រូបង្រៀន, នាយក, អ្នកឯកទេសអប់រំ, និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និង រក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមានសមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលគ្រូបង្រៀន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm